Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ បញ្ចេញ​ស្បៀងអាហារ​ចែកជូន​ពលរដ្ឋ ច្រើន មិន​ធ្លាប់មាន ក្នុង​គោលបំណង​តែមួយគត់ គឺ​ចង់អោយ​ប្រជាពលរដ្ឋ​មាន​ភាពសុខសាន្ត និង​ចៀស​ផុតពី​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងតំណាក់កាល​នេះ បាន​បញ្ចេញ​ស្បៀងអាហារ ដើម្បី​ចែកជូន​ពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិន​ធ្លាប់មាន​នាពេល​កន្លងមក ។ សកម្មភាព​បែបនេះ របស់​សម្ដេច​តេ​ជោ មាន​គោលបំណង​តែមួយគត់ គឺ​ចង់​ជួយ​ចែករំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ ចៀសអោយផុត​ពី​ជម្ងឺ​កូ​វីដ​-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference នៅ​រសៀល​ថ្ងៃទី​០៧ ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ការងារ​នៃ​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត អាច​ឈានទៅ​កាត់ផ្ដាច់​បាន នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​នេះ។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​០៧​ខែឧសភា​នេះ គឺ ដើម្បី​ត្រួតពិនិត្យ​ការងារ​មួយចំនួន​របស់​អាជ្ញាធ​រ​ខណ្ឌ ស្វែងរក​ចំណុច​ខ្វះខាត បញ្ហា​ប្រឈម​នានា ក្នុង​គោលបំណង​យកមកអនុវត្ត​ឲ្យ​ចំ​គោលដៅ ឈានទៅដល់ ការផ្តាច់​ជំងឺ​រាតត្បាត​ជម្ងឺ​កូ​វីដ​-១៩​នេះ​ចេញ ពី​តំបន់​ក្រហម​ឲ្យ​បាន​។

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ថា តំបន់​ក្រហម ក្រៅពី​ការបិទ​ខ្ទប់​ហើយ កម្លាំង​ត្រូវ​ល្បាត​ខាងក្នុង ជាមួយនិង​ការដាក់​មីក្រូ​ផ្សព្វផ្សាយ អោយ​ពួកគាត់​ចូលរួម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​ក្រសួង សុខាភិបាល​និង​អាជ្ញាធរ សំដៅ​ធ្វើយ៉ាងណា កុំអោយ​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​នេះ​នៅ ក្នុង​តំបន់ និង​ទៅ​ក្រៅ​តំបន់ ។ ជាងនេះទៀត​ក៏ត្រូវ​មើល​ពី​បញ្ហា​ជីវភាព​របស់​ពួកគាត់ បើ​មានការ​ខ្វះខាត​យើង​ជួយ​ផ្តល់ជូន​ពួកគាត់​ភ្លាម​។

ចំពោះ​វិធាន​ការបិទ​ខ្ទប់​នៅ​តំបន់​ក្រហម​នេះដែរ លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ដែល មូលដ្ឋាន​របស់ខ្លួន​មាន​តំបន់​ក្រហម​ត្រូវអនុវត្ត​ការងារ​កុំ​តឹងរឹង​ពេក ហើយក៏​កុំ​ធូរ​ពេក​ដែរ​មានន័យថា បើ​ពួកគាត់​មានការ​ចាំបាច់ មាននៅ​ក្នុង​ការសម្រេច​របស់​រាជរដ្ឋាភិបាល សម្រួល​អោយ​ពួកគាត់​បានចេញ ចូលទៅ​។

គួរ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌ​ពាក់ព័ន្ធ​មួយចំនួន ក៏បាន​រាយការណ៍​អំពី​ស្ថានភាព​នានា​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជុំវិញ​ការវិវត្ត​នានា​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​យក​ចំណុច​ទាំងនោះ មក​ពិភាក្សាគ្នា ស្វែងរក​ចំណុច​ល្អៗ ដែល​ធ្វើយ៉ាងណា ដែល​អាចឈាន​ទៅដល់​ការផ្តាច់​ជម្ងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម