Connect with us

ព័ត៌មានជាតិ

កម្ពុជា​រីករាយ​សហការ​ជាមួយ​ភាគី​អាមេរិក​ ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ​និង​លុបបំបាត់​ការប្រើប្រាស់​ពលកម្ម​កុមារ

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក ហេង សួរ រដ្ឋលេខាធិការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​លើកឡើងថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក (USTR) ក្នុង​ក្របខ័ណ្ឌ​វិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក (TIFA)​ក្នុងការ​ចូលរួម​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​លុបបំបាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់​លោក​ហេង​ សួរ​ នេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក (USTR) ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ប្រព័ន្ធ​វីដេអូ (Virtual Meeting) ។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក​បាន​លើក​ទ្បើង​អំពី​គោលបំណង​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព ក្នុងការ​ចូលរួម​លើកកម្ពស់​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ តាមរយៈ​ការ​ផ្តល់​លក្ខខណ្ឌ​កាន់តែ​ងាយស្រួល​ដល់​បងប្អូន​ក​ម្មករ​និយោជិត​ក្នុងការ​បង្កើត​និង​ចុះបញ្ជី​សហជីព និង​ការចូលរួម​សកម្មភាព​សហជីព​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​រួម​។

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់​ជូន​ដំណាង USTR និង​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដាក់ពាក្យ​បណ្តឹង​មក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងករណី​ដែលមាន​ការរើសអើង​សហជីព ដើម្បី​ក្រសួង​អាច​ដោះស្រាយបាន​ទាន់ពេលវេលា​។

​លោក​ក៏បាន​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ​នានា ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ ការ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ការ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​កិច្ចសហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ក្នុងការ​ពង្រីក​វិសាលភាព​អនុវត្ត​ចំពោះ​រោងចក្រ​ផ្នែក​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ផងដែរ​។

លោក​ហេង​ សួរ​ បាន​បន្ត​ទៀត​ថា ​ការ​លុបបំបាត់​ពលកម្ម​កុមារ​នៅតែ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែល​ក្នុង​នោះ ក្រសួង​ការងារ​បាននឹងកំពុង​បន្ត​ចុះ​ធ្វើ​អធិការកិច្ច​និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ លើកកម្ពស់​ការ​យល់ដឹង​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​នៅពេល​កុមារ​ចូលក្នុង​កន្លែង​ការងារ និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

លោក​ហេង ​សួរ ​ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជាមួយ​តំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក (USTR) ក្នុង​ក្របខ័ណ្ឌ​វិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក (TIFA) ដោយ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​លុបបំបាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៦០ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម