Connect with us

ព័ត៌មានជាតិ

បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​គោលដៅ​ទីតាំង​ពាក់ព័ន្ធ​និង​វិជ្ជមាន​កូ​វីដ​១៩ និង​ក្នុង​តំបន់​ក្រហម​នៅ​ក្រុង​ប៉ោយប៉ែត​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ដើម្បី​បង្កើន​អនាម័យ​បរិស្ថាន និង​ឲ្យ​បរិយាកាស​ល្អ នៅក្នុង​តំបន់​ក្រហម នៃ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រី​អាជ្ញាធរ មាន​សមត្ថកិច្ច​កងក​ម្លាំ​ង​ទាំង​៣ នៅ​ព្រឹក ថ្ងៃទី​៧ ខែឧសភា​ឆ្នាំ​២០២១​បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​គោលដៅ ទីតាំង​ពាក់ព័ន្ធ វិជ្ជមាន​កូ​វីដ​១៩ ពិសេស​នៅ​តំបន់​ក្រហម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ​នេះ​ចូលរួម លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត រួម​ដំណើរ​ដោយ លោក វរសេនីយ៍ទោ បោ​ន សីហា អធិការ​ស្ដីទី កម្លាំង​អាវុធហត្ថ មន្ត្រី​រដ្ឋបាល​ក្រុង អាជ្ញាធរ​មូលដ្ឋាន ចុះ ពិនិត្យ​នៅ​ស្ថានីយ​រថយន្ត​ភ្លើង​ក្នុង​នោះ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​គោលដៅ ទីតាំង​ពាក់ព័ន្ធ វិជ្ជមាន​កូ​វីដ​១៩ និង​ក្នុង​តំបន់​ក្រហម។

​លោក​គាត ហ៊ុល ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​បន្ត​ការពារ​ខ្លួន​ឲ្យ​បាន​ហ្មត់ចត់​ដោយ​អនុវត្ត​វិធានការ ៣ ការពារ និង ៣ កុំ ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ផងដែរ​។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រោយពី​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​គោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមាន​កូ​វីដ​១៩ និង​ក្នុង​តំបន់​ក្រហម​សង្ឃឹមថា ​ជំងឺ​កូ​វីដ​កូ​វីដ​.១៩​នេះ​និង​រលាយ​ចេញពី​តំបន់​ក្រហម​នេះ​ជាមិនខាន​ឡើយ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៦ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤៩ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម