Connect with us

ព័ត៌មានជាតិ

ការផ្តល់​ឱកាស​រៀនសូត្រ​ដល់​កុមារ​ក្រីក្រ ជួយ​ឱ្យ​លោកគ្រូ ឡុ​ញ នាង ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

​ការ​ជួយ​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​ឱ្យទទួល​បាន​ឱកាស​រៀនសូត្រ និង​ការលើកទឹកចិត្ត​សិស្ស​មិនឱ្យ​បោះបង់​ការសិក្សា គឺជា​អំពើ​ល្អ​ដែល​ជួយ​ឱ្យ​លោកគ្រូ ឡុ​ញ នាង ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។

ឥឡូវនេះ លោកគ្រូ​បានជា​ប់​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បុគ្គល​ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ ហើយ​បើ​លោកគ្រូ​ត្រូវបាន​គេ​ជ្រើសរើស​ជា​ជ័យលាភី លោកគ្រូ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​។ ជា​គ្រូបង្រៀន​តាំងពី​ឆ្នាំ​១៩៨១ លោកគ្រូ​ឆ្លងកាត់​បទពិសោធ​និង​មាន​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​អប់រំ រហូតដល់​លោកគ្រូ​ត្រូវបានតែងតាំង​ជា​នាយក​វិទ្យាល័យ​សម្តេច តេ​ជោ ហ៊ុន សែន ក្រាំង​យ៉ូ​វ ក្នុង​ឆ្នាំ​១៩៩៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​តួនាទី​ជានា​យក លោកគ្រូ ឡុ​ញ នាង និង​លោកគ្រូ​អ្នកគ្រូ​ជា​សហការី​របស់លោក​បាន​ផ្តួចផ្តើម​គំនិត​ជាច្រើន​ដើម្បី​ជួយ​ធ្វើឱ្យ​ការអប់រំ​នៅក្នុង​មូលដ្ឋាន​មាន​ភាព​រីកចម្រើន​។ លោកគ្រូ​ថ្លែងថា “​ដំបូង​ហ្នឹង​យើង​បាន​សហការគ្នា​រក​គន្លឹះ​យ៉ាងម៉េច​ដើម្បី​រកឱ្យឃើញ​នូវ​បញ្ហា​ប្រឈម​របស់​សិស្ស និង​អាណាព្យាបាល​”​។ លោក​បន្ថែមថា “​ទីមួយ​គឺ​កត្តា​ជីវភាព​ហ្នឹង​តែម្តង​។ អញ្ចឹង​គាត់​មក​រៀន​មិន​ពេញលេញ​ដោយសារ​ជីវភាព​គាត់​នឹង​វា​ខ្វះខាត​។ អញ្ចឹង​គាត់​អាច​រៀន​ព្រឹក ហើយ​ល្ងាច​គាត់​ទៅ​ជួយ​ស្ទូង​ដក​ស៊ីឈ្នួល​គេ​អ៊ីចឹងទៅ ហើយ​បើ​រៀន​ល្ងាច ពេលព្រឹក​គាត់​ទៅ​អញ្ចឹង​ទៅ​”​។

គំនិត​ផ្ដួចផ្ដើម​ទាំងនេះ​រួមមាន​សិស្ស​ខ្សោយ និង​សិស្ស​ក្រីក្រ​ដែលមាន​ប័ណ្ណ​ក្រីក្រ​ប្រភេទ​១ និង​២ ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​មូលដ្ឋាន នឹង​ទទួលបាន​ការរៀន​គួរ និង​ផ្ញើ​កង់​នៅ​សាលារៀន​ដោយ​ឥតគិតថ្លៃ អាណាព្យាបាល​សិស្ស​ដែល​ទទួល​មរណភាព​នឹង​ទទួល​បាន​ប្រាក់ ១០​ម៉ឺន​រៀល ជួយឧបត្ថម្ភ​សិស្ស​ពី​១០ ទៅ​១៥​នាក់ ក្នុង​មួយខែ​តាមរយៈ​ការទិញ​សម្ភារ​សិក្សា និង​កង់​សម្រាប់​ពួកគេ លើកទឹកចិត្ត​សិស្ស​មិនឱ្យ​បោះបង់​ការសិក្សា និង​ជួយ​ការងារ​សហគមន៍​មួយចំនួន​ទៀង​ផងដែរ​។

កុមារា ណន វ៉ាន់ដា អាយុ ១៦​ឆ្នាំ គឺជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកគ្រូ ឡុ​ញ នាង​។ សព្វថ្ងៃ វ៉ាន់ដា ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​សម្តេច តេ​ជោ ហ៊ុន សែន ក្រាំង​យ៉ូ​វ​។ កុមារា ដែល​កើតមក​មានតែ​ដៃ​ម្ខាង​ពី​កំណើត​ម្នាក់នេះ ជួបប្រទះ​ការលំបាក​ខ្លាំង​នៅក្នុង​ជីវភាព​គ្រួសារ ខ្វះ​សម្ភារ​សិក្សា និង​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលា​។​

​អង្គុយ​ក្រោមផ្ទះ​តូច​មួយ ដែល​សាងសង់​ក្រោម​គម្រោង​របស់​អង្គការ​សប្បុរសធម៌ វ៉ាន់ដា ថ្លែងថា “​ខ្ញុំ​ធ្លាប់​គិតថា ម៉ែ​គាត់​អត់លុយ​ឱ្យទៅ​រៀន​ចឹ​ង ខ្ញុំ​ចង់តែ​ឈប់រៀន​។ [​ខ្ញុំ​គិតបែបនេះ​] ចង់​រាល់​ឆ្នាំ​។ ពេលខ្លះ អត់លុយ​ចឹ​ង មាន​អារម្មណ៍​ថា ចង់​ឈប់រៀន​ទៅ កាត់បន្ថយ​ការចំណាយ​គាត់ ហើយ​សល់​លុយ​ខ្លះ​”​។ តែ​ឥឡូវនេះ វ៉ាន់ដា មាន​ភាព​ធូរស្រាល​ខ្លះ បន្ទាប់ពី​កុមារា​រូបនេះ​ទទួលបាន​ការរៀន​គួរ​ដោយ​មិន​អស់ប្រាក់ សម្ភារ​សិក្សា​មួយចំនួន និង​ទទួលបាន​កង់​មួយ​សម្រាប់​ជិះ​ទៅ​រៀន​ពី​លោកគ្រូ ឡុ​ញ នាង​។ ប្អូនស្រី​របស់ វ៉ាន់ដា គឺ​កុមារី ណន រក្សា អាយុ ១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ ក៏​ទទួលបាន​ការឧបត្ថម្ភ​ពី​លោកគ្រូ ឡុ​ញ នាង ផងដែរ​។​

​អ្នកនាង អុល យូ​រ៉ា គឺជា​អតីត​សិស្ស​ក្រីក្រ ដែល​ធ្លាប់​ទទួលបាន​ជំនួយ​ពី​ក្រុមការងារ​របស់លោក​គ្រូ ឡុ​ញ នាង​។ ស្ត្រី​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​រំឭក​រឿងរ៉ាវ​អតីតកាល​ថា កាល​អ្នកនាង​រៀន​នៅ​ថ្នាក់​ទី​៩ ក្នុង​ឆ្នាំ​២០០៨ អ្នកនាង​ជួប​ការលំបាក​ខ្លាំង​ខាង​ផ្នែក​ជីវភាព និង​រស់នៅ​ជាមួយ​ជីដូន ដោយសារ​ម្តាយ​បានទទួល​មរណភាព​ហើយ​ម្ដាយ​គាត់​ក៏បាន​លែងលះគ្នា​ជាមួយ​ឪពុក​តាំងពី​អ្នកនាង​នៅ​តូច ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​គាត់​ចង់​ឈប់រៀន​ព្រោះ​មិនដឹងថា​គួរ​ទៅ​រស់នៅ​ជាមួយ​អ្នកណា​។​

​ដោយ​ឃើញ​ស្ថានភាព​បែបនេះ ក្រុមការងារ​របស់លោក​គ្រូ ឡុ​ញ នាង បាន​ទៅ​ជួប​គាត់ ដើម្បី​លួងលោម និង​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​គាត់​បន្ត​ការសិក្សា ដោយមាន​ការផ្តល់ជូន​ជា​ថវិកា និង​សម្ភារ​សិក្សា​រហូតដល់​អ្នកគ្រូ​បានបញ្ចប់​វិទ្យាល័យ និង​ប្រឡង​ជាប់​ក្លាយជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា​។ សព្វថ្ងៃ​អ្នកនាង​បង្រៀន​នៅ​សាលាបឋមសិក្សា​ឱង្កា​រាម​។ អ្នកនាង​ថ្លែងថា “​សម្រាប់​ខ្ញុំ ការជួយជ្រោមជ្រែង​នេះ​មាន​ទំហំធំធេង​។ ខ្ញុំ​អាច​រៀន​មកដល់​ថ្ងៃនេះ ដោយសារ​មានការ​ជ្រោមជ្រែង​ខ្លាំងណាស់​ពី​គណៈ​គ្រប់គ្រង​សាលា​”​។​

​ក្រៅពី​ប្រើប្រាស់​ប្រាក់​អាហា​រូ​ករ​ណ៍​១៨ ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​សិស្ស​៩០​នាក់ (​សិស្ស​ថ្នាក់​ទី​៧ ទី ៨ និង​ទី ៩) ក្នុង​មួយឆ្នាំ ដែល​ក្រសួង​ផ្តល់ជូន​សិស្ស​ក្រីក្រ ថវិកា​ដែល​ក្រុមការងារ​របស់លោក​គ្រូ ឡុ​ញ នាង ប្រើប្រាស់​សម្រាប់​សកម្មភាព​សប្បុរសធម៌​នេះ គឺ​បានមកពី​ប្រាក់ចំណូល​ពី​ការផ្ញើ​កង់​ម៉ូតូ វិភាគទាន​ទីតាំង​អាហា​រដ្ឋា​ន​នៅក្នុង​សាលា និង​ប្រាក់​ពី​សប្បុរសជន ក្នុង​និង​ក្រៅ​សហគមន៍ ជាពិសេស​ពី​អតីត​សិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ពីសា​លា​នេះ​។ បើទោះជា​លោកគ្រូ ឡុ​ញ នាង បាន​ចូលនិវត្តន៍​ក្នុងពេល​ថ្មីៗ​នេះ​ទៅហើយ​ក្តី តែ​លោក​ថ្លែងថា លោកនាយក​ថ្មី​នឹង​បន្ត​អនុវត្ត​សកម្មភាព​សប្បុរសធម៌​ទាំងនេះ​។​

​អំពើ​ល្អ​ទាំងនេះហើយ ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍​របស់ខ្លួន​។ ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យា​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។​

​ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោកគ្រូ ឡុ​ញ នាង សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/5kzs1Odxf6/​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម