Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ចុះ​សម្រប​សម្រួលការ​ឡើងថ្លៃ​បន្ទប់​ជួល និង​ផ្តល់​ស្បៀងអាហារ​បន្ថែម​ជូន​កម្ម​ករ​រោងចក្រ ដែល​កំពុងស្នាក់នៅ​តំបន់​ក្រហម

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយ​ទទួល​បាន​ព័ត៌មាន ពី​បងប្អូន​កម្មករ​កម្មការិនី ដែល​រស់​នៅ​ក្នុង​ផ្ទះជួល​តាម​បណ្តោយ​វេ​ង ស្រេង ស្ថិតនៅ​ក្នុងភូមិ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែលមាន​ការខ្វះខាត ស្បៀងអាហារ​និង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​តម្លៃ​ផ្ទះជួល​ផងដែរ​នោះ នៅ​ល្ងាច​ថ្ងៃទី ០៧​ខែឧសភា​នេះ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់ ចុះទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​បងប្អូន​កម្មករ​ទាំងនេះ​ភ្លាម​តែម្តង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ដែល​បាន​បង្ហាញ​តាមរយៈ​បណ្ដាញ​សង្គម ជុំវិញ​បងប្អូន​កម្មករ​កម្មការិនី​ដែល​រស់នៅ​ទីនោះ បាន​បញ្ជាក់​ថា កម្មករ​កម្មការិនី បាន​ជួល​បន្ទប់​ជួល នៅ​ទីតាំង​ខាងលើ​ចំនួន​៤៧០ បន្ទប់​ហើយ​ក្រោយ ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​កូ​វីដ​-១៩ នេះ ម្ចាស់​ផ្ទះជួល​បាន​បញ្ចុះតម្លៃ​ជួល​២០​ដុល្លារ ក្នុង​មួយ​បន្ទប់ ជូន​បងប្អូន​កម្មករ ដើម្បី​រំលែក​ការ​លំបាក​របស់​ពួកគាត់ ខណៈដែល​រោងចក្រ​ត្រូវបាន​បិទទ្វារ​ដែរ​នោះ។ តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោលគឺ​ក្រោយពី​រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​ការធ្វើ​ចរាចរណ៍​ឡើងវិញ ម្ចាស់​ផ្ទះជួល​បាន​ឡើងថ្លៃ​ដូចដើម​វិញ ដែល​ធ្វើឱ្យ​បងប្អូន​កម្មករ កម្មការិនី​ការ រស់នៅ​តំបន់​ក្រហម​និង​មិនទាន់​មាន​ការងារ​ធ្វើ​វិញ​ផង​នោះ កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការឡើង​ថ្លៃ​នេះ។ ប៉ុន្តែ​ការតវ៉ា​នោះ ក្រោយពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ម្ចាស់​ផ្ទះជួល​បាន​យល់ព្រម​ជាមួយ​អាជ្ញាធរ ដោយ​បញ្ចុះតម្លៃ​២០​ដុល្លារ​នេះ​ដូចដើម​វិញ។

ជាមួយគ្នា​នោះ​ដែរ លោក​ឃួ​ង ស្រេង ក៏បាន​ជួយឧបត្ថម្ភ បងប្អូន​កម្មករ​កម្ម​ការិនី​ទាំង​៤៧០​បន្ទប់​ផងដែរ ដោយ​ក្នុង​មួយ​បន្ទប់ ទទួល​បាន​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នូវ​អង្ករ​មួយ​បាវ​ទម្ងន់​២៥​គីឡូក្រាម មី​មួយ​កេស ត្រីខ​១០​កំប៉ុង​និង​ទឹកត្រី​១​យួរ ហើយ​អំណោយ​ទាំងនេះ នឹង​យកទៅ​ចែកជូន​ទៅដល់​មុខ​បន្ទប់​ជួល​របស់​បងប្អូន​កម្ម​ករ​តែម្ដង។ បន្លែ​ម​ពីលើ​នេះ​ទៀត ចំពោះ​តម្លៃ​ភ្លើង​អគ្គិសនី អភិបាល​រាជធានី​ភ្នំពេញ បាន​សម្របសម្រួល​ឲ្យ​បងប្អូន​កម្មករ ជំពាក់​ជា​បំណុល​សិន ចាំ​ពេល​ក្រោយ​យើង​នឹង​មាន​ការដោះស្រាយ​បំណុល​នេះ​វិញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម