Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ប្រគល់​ស្បៀងអាហារ​ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ដោយ​មេរោគ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED បានប្រគល់​ស្បៀងអាហារ​មួយចំនួន​ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ពី​មេរោគ​កូ​វីដ​-១៩ ខណៈ​ដែល​ជម្ងឺ​នេះ​នៅតែ​បន្ត​ការ​រាតត្បាត ដោយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ហើយ​បាន​ឆ្លង​និង​បានធ្វើ​ឲ្យ​ចំនួន អ្នក​ស្លាប់​កើនឡើង​រហូតដល់​ជាង​១០០​នាក់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៧​ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន WILMAR MARKETING CLV COMPANY LIMITED ដែល​បាន​ឧបត្ថម្ភ ទឹក​ស៊ី​អ៊ីវ​ឆ្មា​ខ្មៅ​ចំណុះ ៥០០​មី​លី​លីត្រ ចំនួន ២,៥០០​កេស មី​ម៉ី​សាន ២៥០​ក្រាម ចំនួន ៨៣៤​កេស និង​ប្រេងឆា អរ​ឃី​ដ ចំណុះ ១​លីត្រ ចំនួន ១,៦៦៧​កេស ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ ឬ​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី មេរោគ​កូ​វីដ​-១៩ ។ តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើ​នេះ ពិតជា​បានរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្របតាម​ការ​អំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចាត់​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់​ពេល​វេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឲ្យ​ឃើញ​អំពី​ការ​គិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ​ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម