Connect with us

ព័ត៌មានជាតិ

សូម​ប្រុង​ប្រ​យ័ត្ន! អ្នក​ទៅ​ទិញ​សាច់គោ​ផ្សារ​ចាម​ព្រែកប្រា ព្រោះ​អ្នកលក់​សាច់គោ​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ស្ត្រី​ជនជាតិ​ខ្មែរឥស្លាម​ម្នាក់​ បាន​ស្លាប់​កាលពី​ព្រលប់​ថ្ងៃទី​៧​ខែឧសភា​ដោយសារ​ជំងឺ​កូ​វីដ​១៩​។

យោង​តាម​សេចក្តី​រាយការណ៍​ពី​លោក​ព្រំ សុផល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៧​ខែឧសភា​នេះ​ ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅ​ដឹក​សព​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ី​ត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម​មុខរបរ​លក់​សាច់គោ​នៅ​ផ្សារ​ជនជាតិ​ខ្មែរ​ឥស្លាម​(​ផ្សារ​ចាម​ព្រែកប្រា​) និង​មាន​ទីលំនៅ​ចំណុច​ផ្សារ​ចាម ផ្លូវ​៣៦៩​ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មេបញ្ជាការរង​បន្ត​ថា ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​កាលពី​ព្រលប់​ថ្ងៃទី​៧​ ខែឧសភា​នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ហើយ​នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​ទៅ​ពិនិត្យ​សំណាក​ឃើញថា​ មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​ដូច្នេះហើយ​ទើប​គ្រូពេទ្យ​សម្រេច​ដឹក​យក​ទៅ​បញ្ចុះ​តាម​ជំនាញ​គ្រូពេទ្យ​ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​នៅ​លំនៅឋាន​ឡើយ​ ព្រោះ​ខ្លាច​ឆ្លង​ដល់​សមាជិក​ក្នុង​គ្រួសារ​។

ដោយឡែក​កូនចៅ​និង​សមាជិក​ក្នុង​គ្រួសារ​ចំនួន​១០​នាក់ ​ត្រូវ​បាន​គ្រូពេទ្យ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។

អ្វី​ដែល​គួរ​ឲ្យ​បារ​ម្ភ​នោះ​ គឺ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ទៅ​ទិញ​សាច់គោ​ដោយ​ពុំបាន​ដឹងថា ​ស្ត្រី​ជា​អ្នកលក់​សាច់គោ​មាន​ជំងឺ​កូ​វីដ​១៩​។ ​ហើយ​បើ​សង្ស័យ​សូម​ទៅ​ពិនិត្យ​សំណាក​ឲ្យ​ទាន់ពេលវេលា​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម