Connect with us

ព័ត៌មានជាតិ

រថយន្ត​ធំៗ​ខ្នាត​យក្ស ដឹកទំនិញ​ខ្ពស់​សំពីងសំពោង បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ខ្ទេចខ្ទី

បានផុស

នៅ

ស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ រអ៊ូរទាំ​ហើយ​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​មក​មើល​ផង ដោយ​ក្រុម​ឈ្មួញ​ដឹកទំនិញ​ប្រើប្រាស់​រថយន្ត​ធុន​យក្ស​ដឹកទំនិញ​រាប់​សិប​គ្រឿង​កំពុង​បំផ្លាញ​ផ្លូវ ចាប់ពីរ​ច្រកទ្វា​ព្រំដែន​ទ្វេភាគី​បុស​មន ដល់​ផ្លូវជាតិ​លេខ​១៣ ស្រុត​ខូច​ខា្ល​យ​ជា​រណ្តៅ​ល្បាប់ និង​អាច​ខូច​ដល់​ផ្លូវជាតិ​លេខ​១៣​ទៀត ហើយ​ប្រជាពលរដ្ឋ​ប្រតិកម្ម​នេះ​កើតឡើង​នៅ​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​បុស្ស​មន ឃុំ​បុស្ស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ដងផ្លូវ​នោះបាន​ឲ្យ​ដឹងថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២១​មកដល់​ខែឧសភា​នេះ គឺ​ក្រុម​ឈ្មួញ​បាន​ដឹកទំនិញ​ដោយ​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធុន​ធំៗ ដឹកទំនិញ​ចេញពី​ប្រទេស​វៀតណាម ឆ្លងដែន​ចូលមក​តាម​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី​ ជាច្រើន​គ្រឿង​ទាំងយប់​ទាំង​ថ្ងៃ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១៣​បន្ត​ទៅកាន់​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​នានា ដោយ​ដឹកទំនិញ​ជាច្រើន​ប្រភេទ​ដូចជា​: បន្លែ ផ្លែឈើ ខ្ទឹមស ខ្ទឹមក្រហម គ្រឿងសំណង់ ដែក គ្រឿង​ជ័រ តុ ទូ​។​ល​។ ដែល​យើង​ឃើញស្រាប់​ហើយ ដឹក​ខ្ពស់កប់ពពក បង្ក​ឲ្យ​បាក់ស្រុត​ខូច​ផ្លូវថ្នល់​ស្ទើ​ខ្លាយជា​ជង្ហុក បែក​ល្បាប់​ពិបាក​ក្នុងការ​ធ្វើដំណើរ​ជាខ្លាំង​។

ប្រភព​បន្ត​ទៀត​ថា គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ដាក់​ពង្រាយ​តាម​ដងផ្លូវ​ចំនួន​០៣​កន្លែង ខ្លះ​ចង​អង្រឹង​ដាក់​តុ ខ្លះ​ឈ​ចាំ​យក​ប្រាក់​ពី​ម្ចាស់​រថយន្ត រីឯ​ខ្លះទៀត​អង្គុយ​ចាំ​យក​តុង​តែម្ដង អត់​ខ្វល់​ពី​ការ​ខូច​ផ្លូវ​ឡើយ ដោយ​ឃើញ​ពួក​ឈ្មួញ​ដឹក​ចូលក្នុង​ឃ្លាំង​រួច​ផ្ទេរ​ដាក់​រថយន្ត​តូច​-​ធំ និង​រ៉ឺម៉ក ត្រាក់ទ័រ ហើយ​ដឹក​ចេញ​នៅពេល​យប់ មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ណា មក​ពិនិត្យ​ទេ ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​ដូច​មហាជន​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មេត្តាជួយ​អន្តរាគមន៍ ពិនិត្យមើល​ផង​៕

​ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម