Connect with us

ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីព្រោះរឿងប្រចណ្ឌ បុរសម្នាក់សម្លាប់​គូ​ស្នេហ៍​វ័យចំណាស់ ហើយរត់គេចខ្លួនជាង១សប្តាហ៍ទើបសមត្ថកិច្ចចាប់បាន

បានផុស

នៅ

បុរសជនសង្ស័យម្នាក់ត្រូវកងកម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង ១៩៖៥០ យប់ថ្ងៃទី ៦ ខែឧសភា ស្ថិតភូមិព្រៃតូច ឃុំព្រៃតូច ស្រុក​មោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីបានសម្លាប់ស្ត្រីគូស្នេហ៍វ័យចំណាស់ព្រោះទំនាស់ពាក្យសម្តីរឿងប្រចណ្ឌហើយរត់គេចខ្លួនជាងមួយសប្តាហ៍។

អំពើឃាតកម្ម បានកើតឡើងនៅវេលាម៉ោង ១៩៖០០ ថ្ងៃទី ២៨ ខែមេសា ស្ថិតនៅត្រង់ចំណុចផ្ទះជួល ភូមិទ្រៀក ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័យឈ្មោះ ម៉ឺ វិមល អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកឯស្ត្រីជនរងគ្រោះ ឈ្មោះ អ៊ុន ចន្ថា អាយុ ៥៦ឆ្នាំ ជាអានិកជនខ្មែររស់នៅប្រទេសស្វីស។

លោកអនុសេនីយ៍ឯក សៀក សុភា នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហ្ថខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ស្ត្រីដែលជាគូស្នេហ៍របស់ខ្លួនពិតប្រាកដមែន ដោយសារជនរងគ្រោះ បានរករឿងឈ្លោះប្រច័ណ្ឌរហូតខ្លួនទ្រាំមិនបានក៏យកអង្រែវ៉ៃក្បាលជនរងគ្រោះសន្លប់ ហើយបានយកកាំបិតចិតបន្លែចាក់សម្លាប់ជនរងគ្រោះតែម្តង។

វត្ថុតាងនិងសម្ភារៈដកហូត  ១.ម៉ូតូម៉ាកហុងដា click ពណ៌សពាក់ស្លាកលេខភ្នំពេញ១HE-៩៦០៣, ២.ទូរស័ព្ទដៃម៉ាក០១គ្រឿងម៉ាកPOCO PHONE។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបាន អាវុធហត្ថខេត្តបាត់ដំបងប្រគល់ឲ្យការិយាល័យជំនាញ អាវុធហត្ថខេត្តសៀមរាប ដែលជាម្ចាស់ករណី ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម