Connect with us

ព័ត៌មានជាតិ

សពកូវីដនៅក្រុងញូវយ៉កកំពុងរក្សាទុកក្នុងកុងតឺន័រទឹកកកមួយឆ្នាំហើយ

បានផុស

នៅ

សាក​សព​នៃ​ជន​រងគ្រោះ​ដោយ​កូវីដ-១៩​នៅ​ទី​ក្រុង​​ញូវយ៉ក សហរដ្ឋ​អាមេរិក​នៅ​តែ​កំពុង​រក្សា​ទុក​​នៅក្នុង​​កុង​តឺន័រ​​ទឹក​​កក​​​ដែល​​បាន​យក​ធ្វើ​ជា​កន្លែង​រក្សា​ទុក​​​កំឡុង​ពេល​អាមេរិក​ផ្ទុះជំងឺនេះ​​អាក្រក់​​ខ្លាំង​បំផុត​​​រយៈ​ពេល​មួយ​ឆ្នាំ​​មុន។ នេះ​​បើ​តាម​ការិយាល័យ​ត្រួត​​ពិនិត្យ​វេជ្ជសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​តាំង​រក្សា​ទុក​សាក​សព​បណ្តោះ​អាសន្ន​រយៈ​ពេល​យូរ​​នៅ​ឯ​​ស្ថានីយ៍​សមុទ្រ​ខាង​ត្បូង South Brooklyn ដែល​កំពុង​រក្សា​សាក​សព​ចំនួន ៧៥០​នាក់ ប៉ុន្តែ​មិន​មែន​សុទ្ធ​តែ​ស្លាប់​ដោយ​កូវីដ-១៩​ទាំង​អស់​នោះ​ទេ​ ដោយ​មាន​ខ្លះ​គាំង​បេះ​ដូង​ជា​ដើម។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ការពារ​ជំងឺ​ឆ្លង​អាមេរិក​ បាន​ឲ្យ​ដឹង​ថា កាល​ពី​​ដើម​ខែ​មេសា ឆ្នាំ​២០២០ ការ​ស្លាប់​ដោយ​កូវីដ-១៩​ត្រូវ​បាន​រាយការណ៍​ជាង​៨០០​នាក់​ត្រឹម​តែ​មួយ​ថ្ងៃ​នៅ​ទី​ក្រុង​ញូវយ៉ក។ កំឡុង​សប្តាហ៍​​ នៃ​ថ្ងៃ​ទី​៥ ខែ​មេសា ជា​មធ្យម​មាន​អ្នក​ស្លាប់​៥៦៦​នាក់​ប្រចាំ​ថ្ងៃ។

អ្នក​នាំ​ពាក្យការិយាល័យ​ត្រួត​ពិនិត្យ​វេជ្ជសាស្ត្រ​ លោក Mark Desire បាន​​និយាយ​ថា ៖«ការ​រក្សា​ទុកក​យូរ​នោះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ការ​ផ្ទុះ​កូវីដ-១៩​ខ្ពស់​បំផុត ដើម្បី​ធានា​ថា ក្រុម​គ្រួសារ​អាច​ដាក់​សព​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គាត់​នៅ​កន្លែង​​​ល្អ​​នៅ​ពេល​វេលា​សមរម្យ»។

ចុង​ខែ​មីនា ឆ្នាំ​២០២០ ​កុងតឹន័រ​ទឹក​កក​ទាំង​នោះ​ក៏​ត្រូវ​បាន​ប្រើ​ជា​កន្លែង​ដាក់​សព​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ដែរ​កំឡុង​ពេល​ផ្ទុះ​កូវីដខ្លាំង​​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន។

មុន​ព្រឹត្តិការណ៍​កូវីដ-១៩​​នេះ ក្រុង​ញូវយ៉ក​​ក៏​បាន​ចាត់​វិធាន​ការ​​​បែប​នេះ​​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ នៅ​ពេល​ដែល​ការិយាល័យ​ត្រួត​ពិនិត្យ​វេជ្ជសាស្ត្រ​​បាន​កំណត់​អត្តសញ្ញាណ​ផ្នែក​រាង​កាយ​សាក​សព​ចំនួន​២៧៥៣​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​អគារ​ពាណិជ្ជកម្ម​​ពិភព​លោក។

លោក Desire បាន​និយាយ​ថា ការិយាល័យ​ត្រួត​​ពិនិត្យ​វេជ្ជសាស្ត្រ​បាន​កំពុង​ជួយ​ក្រុម​គ្រួសារ​ដើម្បី​រៀប​ចំ​ទុក​ដាក់​សព​នៅ​ទី​កកន្លែង​ណា​ស័ក្តិសម។

«ដោយ​ភាព​រំជើប​រំជួល និង​អាណិត​អាសូរ យើងបន្ត​ធ្វើ​ការ​ជា​មួយ​គ្រួសារ​របស់​សព​នីមួយ​ៗ​​ដោយ​ផ្អែក​លើ​ករណីមួយ​ៗ​​កំឡុង​ពេល​ការ​កាន់​ទុក្ខ​របស់​ពួក​គាត់»។ លោក Desire បាន​បញ្ជាក់។

ការិយាល័យ​ត្រួត​​ពិនិត្យ​វេជ្ជសាស្ត្រ​​បាន​ទិញ​​​កុង​តឺន័រទឹក​កក​បន្ថែម ហើយ​ទី​ភ្នាក់​ងារ​គ្រប់​គ្រង​គ្រាអាសន្ន​សហព័ន្ធ​បាន​ផ្តល់​​​កុង​តឺន័រទឹក​កក​​ដល់​ទី​ក្រុង​ញូវយ៉ក​ចំនួន​៨០​គ្រឿង​កាល​ពី​ឆ្នាំ​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៩ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម