Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងក្នុងតំបន់ក្រហមនៃសង្កាត់ចោមចៅទី១

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមត្ថកិច្ច មូលហេតុនៃការឆាបឆេះខាងលេីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៥ គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន  ០១ឡាន  ស្មើនឹង ០៤ម៉ែត្រគូប សម្រាប់ពន្លត់អគ្គិភ័យនេះ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ០៥ និង៣០  នាទីព្រឹក  ១២រោច  ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨  ខែឧសភាឆ្នាំ២០២១  ស្ថិតនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ  ។

ម្ចាស់ផ្ទះឈ្មោះ:  អោង លក្ខណារី ភេទ ស្រី អាយុ ៤០ ឆ្នាំ  មុខរបរ: អាជីវករលក់ឩបករណ៍អេឡិចត្រូនិច ។ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទថ្មបេតុង  ទំហំទទឹង០៤ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ។ ខូចខាតសំភារះគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុងនឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

អត្ថបទ៖ ឃិត សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម