Connect with us

ព័ត៌មានជាតិ

បញ្ចប់​​តំណែង​មន្រ្តីជាន់ខ្ពស់ជា​​អនុរដ្ឋលេខាធិការ​ម្នាក់​នៅក្រសួង​ការងារ

បានផុស

នៅ

ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងអនុរដ្ឋលេខាធិការម្នាក់នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងព្រះរាជក្រឹត្យត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ ឯកឧត្តម វ៉េង ហៀង ពីអនុរដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះបណ្តាល​​វិជ្ជាជីវៈ គឺ​មិនដល់​មួយ​ខែ​ផង​ដែលមន្រ្តីរូបនេះ ​ត្រូ​វបាន​តែងតាំង​ទទួលបន្ទុកការងារ​ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

គួរ​បញ្ជាក់ថា ​ឯកឧត្តម វ៉េង ហៀង ស្ថិត​​ក្នុង​ចំណោម​មន្រ្តីជាន់ខ្ពស់​ចំនួន ០៧ រូប​ ដែល​សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។ ការ​បញ្ចប់​មុខ​តំណែង​យ៉ាងតក់ក្រហល់នេះ ក្រោយ​ពេល​មានការ​បែកធ្លាយ​សារសំឡេងដែល​លោកបានលើកឡើង​ថា មានពេទ្យ២នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លើករួច បានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា។

ក្រោយ​ព័ត៌មាននេះបែកធ្លាយ​ត្រូវ​បានអ្នកនាំពាក្យ​ក្រសួ​ងការងារលោក ហេង សួរ ចេញ​មក​​​បដិសេធ​ជាការ​​មូលបង្កាច់ ដែលអាច​បង្កើត​ការ​យល់ច្រឡំ​ដល់​មហាជន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម