Connect with us

ព័ត៌មានជាតិ

ខណ្ឌច្បារអំពៅ បើក​យុទ្ធនាការ​ចុះ​បាញ់​ថ្នាំសម្លាប់សត្វមូស ក្នុងមូលដ្ឋាន

បានផុស

នៅ

ភ្នំពេញ៖ កម្លាំងប្រជាការពាររបស់សាលាខណ្ឌច្បារអំពៅ បានចុះបាញ់ថ្នាំសម្លាប់សត្វមូសក្នុងមូលដ្ឋាន។

យោង​តាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណះការសាលាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងប្រតិបត្តិការណ៍ចុះបាញ់ថ្នាំសម្លាប់សត្វមូសនេះ បានធ្វើឡើងចាប់ពីថ្ងៃទី៧ខែឧសភា ជារៀងរហូតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលដំបូងឡើងគឺធ្វើក្នុងបុរីប៉េង ហួត នៅគម្រោងទាំង៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គុយ គឹមហ៊ាង បានបន្តថា កិច្ចប្រតិបត្តិការនេះគឺយោងតាមប្រសាសន៍ណែនាំពីលោកចេង មុនិរ៉ា អភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅហើយក្នុងនោះលោកអភិបាលបានរៀបចំម៉ូតូ៤គ្រឿង ដោយដាក់មេក្រូដើម្បីធ្វើការផ្សព្វផ្សាយអំពីវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ផងដែរ។

ក្នុងប្រតិបត្តិការណ៍នេះដែរ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បាននាំគ្នាគាំទ្រនូវសកម្មភាពចុះបាញ់ថ្នាំសម្លាប់សត្វមូសនេះឲ្យអស់តាមលំនៅដ្ឋានហើយក៏រួមចំណែកក្នុងការទប់ស្កាត់ជំងឺរាតត្បាតចង្រៃកូវីដ១៩នេះទៀតផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម