ក្មេងស្រីម្នាក់ជិះម៉ូតូដឹកជីដូនទៅផ្ទះ តាមផ្លូវស្រាប់តែជីដូនធ្លាក់ពីលើម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ជិះម៉ូតូដឹកជីដូនទៅផ្ទះ តាមផ្លូវស្រាប់តែជីដូនធ្លាក់ពីលើម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត

បានផុស

នៅ

ក្មេងស្រីម្នាក់ជិះម៉ូតូដឹកជីដូនទៅផ្ទះតាមផ្លូវស្រាប់តែជីដូនធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ពេលបញ្ជូនដល់មន្ទីរពេទ្យស្លាប់នៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ នៅលើដងផ្លូវអភិវឌ្ឍខេត្ត ភូមិសាស្រ្ត ឃុំភូមិថ្មី ជាប់ព្រំប្រទល់ឃុំគោកកឋិនចម្ងាយប្រមាណជា ២៥០ម៉ែត្រ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ លឹម ធាតុ ភេទស្រី អាយុ ៥៧ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ពេលបញ្ជូនដល់ពេទ្យស្លាប់ ចំណែកចៅស្រីអ្នកបើកម៉ូតូ ឈ្មោះ ឈើត ស្រី អែត ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាចៅរបស់ ជនរងគ្រោះ រស់នៅ ភូមិទ្រាស់ ឃុំគោកកឋិនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកថ្មពួកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះចៅបានដឹកជីដួនតាមម៉ូតូសំដៅទៅផ្ទះលុះជិៈមកដល់ចំណុចកើតហេតុនោះស្រាប់តែយាយធ្លាក់ពីលើម៉ូតូបណ្តាលឲ្យរបួសធ្ងន់ក្រោយពេលកើតហេតុសាច់ញាតិបងប្អូនបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក លុះមកដល់វេលាម៉ោង ៩យប់ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

នគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមូលហេតុលោកយាយស្លាប់នេះបណ្តាលមកពីធ្លាក់ពីលើម៉ូតូនៅពេលម៉ូតូកំពុងបើកដោយមិនដឹងខ្លួន សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services