Connect with us

ព័ត៌មានជាតិ

៤​ខែ​ដើមឆ្នាំ​២០២១​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន២៤៥៩​ករណី ចាប់យក​គ្រឿង​ញៀន​ជាង៦០០​គីឡូក្រាម

បានផុស

នៅ

យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃក្រសួង​មហា​ផ្ទៃ ប្រាប់ឲ្យដឹងថា រយះពេល៤​ខែដើមឆ្នាំ​២០២១ សមត្ថកិច្ច​ទូទាំងប្រទេស​បង្ក្រាប​បទល្មើស​គ្រឿង​ញៀនបាន២៤៥៩​ករណី ចាប់យក​វត្ថុតាង​គ្រឿងញៀន​សរុប​ជាង៦០៤​គីឡូក្រាម ។​

លទ្ធផល​អនុវត្ត​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាបសរុប៧៨២ករណីឃាត់​មនុស្ស​១៩០១​​នាក់ ស្រី ៨១នាក់ ។ វត្ថុតាង​ដកហូតសារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង៧៥​គីឡូក្រាម កញ្ឆា ៧៦៦៥ដើម និង កញ្ឆា​សួត​ទម្ងន់​ជាង៤គីឡូក្រាម ។ សម្ភារៈ​ចាប់យក​រថយន្ដ ១០គ្រឿង ម៉ូតូ១៧៤​គ្រឿង ទូរស័ព្ទ ៦០៦គ្រឿង ជញ្ជីង ២៦គ្រឿង និងអាវុធ​វែង១​ដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផល​អនុវត្ត​ច្បាប់​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២១ បង្ក្រាប​សរុប ៧២៧ករណី ឃាត់​មនុស្ស ១៦៣៤នាក់ ស្រី ៨១​នាក់ ដកហូត​វត្ថុតាង រួមមាន សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៤៩២គីឡូក្រាម និង កញ្ឆា​ស្រស់ ២៧៤១​ដើម រថយន្ដ១២គ្រឿង ម៉ូតូ ១៧១គ្រឿង ទូរស័ព្ទ ៧១៦គ្រឿង ជញ្ជីង ២៧គ្រឿង អាវុធខ្លី ១​ដើម និង អាវុធ​វែង៣ដើម​។​

លទ្ធផល​អនុវត្តច្បាប់​ប្រចាំ​ខែមីនា ឆ្នាំ២០២១​សមត្ថកិច្ច​បង្ក្រាបសរុប ៥១៤ករណី​ ឃាត់​មនុស្ស​១០៥៩​​នាក់ ស្រី ៧១នាក់ ។ ចាប់យក សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ២២គីឡូក្រាម និង​កញ្ឆា ២០០​ដើម រថយន្ដ ១២គ្រឿង ម៉ូតូ ១៦៨គ្រឿង ទូរស័ព្ទ ៤៩៧គ្រឿង ជញ្ជីង ២៤គ្រឿង អាវុធខ្លី ១​ដើម និង អាវុធ​វែង ៩ដើម (​កែច្នៃ ៨ដើម​)​។​

លទ្ធផល​អនុវត្ត​ច្បាប់​ប្រចាំ​ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច​បង្ក្រាបសរុប ៤៣៦ករណីឃាត់​មនុស្ស ៩៤៤នាក់ ក្នុងនោះ ស្រី ៦៤នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ១៥​គីឡូក្រាម កញ្ឆា ២២៣៩​ដើម និង កញ្ឆា​សួត​ជាង ៥៦គីឡូក្រាម រថយន្ដ ៥​គ្រឿង ម៉ូតូ ១៣៩​គ្រឿង ទូរស័ព្ទ ៤៧៤​គ្រឿង ជញ្ជីង ២៧គ្រឿង អាវុធ​វែង ៥​ដើម ( កែច្នៃ ៥​ដើម ) ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម