Connect with us

ព័ត៌មានជាតិ

ឃាតករ​ម្នាក់ ជក់​ថ្នាំ​ញៀន ហិតកាវឡើង​ចង់​ឆ្កួត វាយ​យុវជន​អនាថា​បែកខួរស្លាប់​

បានផុស

នៅ

បន្ទាយមានជ័យ ៖ ឃាតករ​ម្នាក់​មាន​កម្លាំង​ដូច​យក្ស ជក់​ថ្នាំ​ញៀន ហិតកាវ​ប៉ះ​កង់​ឡើង​ចង់​ឆ្កួត បាន​វាយ​ទៅលើ​យុវជន​អនាថា​ម្នាក់​ចង់​បែក​ខួរ​បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​វេទិកា​ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​៣ រសៀល ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ២០២១ នៅ​ចំណុច សួន​មានជ័យ នៅ​ភូមិ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​ យ៉ាន់​ សុវណ្ណ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សេរី​សោភ័ណ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ មានឈ្មោះ ហួយ រតនា ភេទ​ប្រុស អាយុ​ប្រហែល ៣២​ឆ្នាំ រស់នៅ​ភូមិ អូរ​តា​គាំ​ម២ ឃុំទួល​តា​ឯក ស្រុក​បាត់ដំបង ខេត្តបាត់ដំបង។

លោក​យ៉ាន់ ​សុវណ្ណ​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​តាម​ការ​អះ​អាង​របស់​អ្នក​ថែ​សួន​បាន​និយាយ​ថា ឃាតករ​នេះ​គេ​បានឃើញ​វត្តមាន​នៅក្នុង​សួន​មានជ័យ​នេះ​តាំងពី​ថ្ងៃទី​៧ ខែឧសភា​មក​ម្ល៉េះ ជន​នេះ​ជក់​ថ្នាំ​ញៀន​ផង ហិតកាវ​ប៉ះ​កង់​ទៀត​ ជន​នេះ​ដូច​មនុស្ស​ឆ្កួត​ដើររក​រឿង​គេ​ពេញ​សួន​មានជ័យ​តែម្តង​គ្មាន​អ្នក​ហ៊ាន​តដៃ​និង​ជន​នេះ​ឡើយ​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​លុះ​នៅ​ម៉ោង​ជិត​៣​រសៀល​ស្រាប់តែ​ឃើញ​ឃាតករ​នោះ​បាន​ធាក់​ទៅ​លើ​ជន មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល ៣៧​ឆ្នាំ ជា​ជនអនាថា​ចំ​មុខ​ឡើង​ចង់​បែក​ខួរ​បណ្តាល​ឲ្យ​ស្លាប់​នៅ​លើ​វេទិកា​តែម្តង​។

ក្រោយពី​ធ្វើ​សកម្មភាព​ហើយ​បាន​រត់​ចុះមក​ក្រោម​ សន្តិ​សុខភូមិ​៣​នាក់​ដេញ​ចាប់​ទើបបាន​។ ​ឃាតករ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក​ចំណែក​សព​ ត្រូវ​កម្លាំង​អាវុធហត្ថ​ចាត់ចែង​ឲ្យ​គេ​បូជា​នៅ​វត្ត​ទៅតាម​ប្រពៃណី​ហើយ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១៥ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៧ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៧ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៧ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម