Connect with us

ព័ត៌មានជាតិ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៨០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

បានផុស

នៅ

​ស្វាយរៀង​ ៖ នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង អញ្ជើញ​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​បាន​អ​ញ្ជើ​ញ​ចូលរួម​អមដំណើរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចែក​អំណោយ​ដល់​ប្រជា​ពល​ល​រដ្ឋ​ចំនួន ៥៨០​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះសំបែង និង​ទ្រព្យសម្បត្តិ និង​អ្នក​ដែល​រងរបួស​ដោយ​គ្រោះធម្មជាតិ ដែល​ស្ថិត​ក្នុងភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ភូមិ​ក្រសាំង ឃុំ​ក្រសាំង និង ភូមិ​អ​ន្សោ​ង ឃុំ​ជ្រៃ​ធំ នៃ​ស្រុក​រមាសហែក ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​ក៏បាន​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​បង្ការ ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់ៗ​គ្នា ព្រមទាំង​ការ​គិតគូរ​អំពី​ការ​ផ្តល់​ស្បៀង និង​ជំនួយ​សង្គ្រោះ​បឋម​នៅ​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ​ជាដើម និង​ជាពិសេស ត្រូវ​គោរព​តាម​វិធានការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ ៣​ការពារ ៣​កុំ ឲ្យ​បាន​ជាប់​ជាប្រចាំ។ អំណោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី ១​កេស និង​ថវិកា​មួយចំនួន​ផងដែរ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៦ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍៥ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម