ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក

បានផុស

នៅ

សមត្ថកិច្ច​ខេត្ត​កំពង់ចាម បាន​បំបែក​ករណី​លួច​ម៉ូតូ​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​រយៈ​ពេល​២៧​ថ្ងៃ ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ចំនួន​៣​នាក់ និង​ឧបករណ៍​មួយ​ចំនួន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង​៤៥​នាទី ដោយ​ទទួល បាន​អនុសាសន៍​ចង្អុល​ការដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈអភិបាលខេត្ត​កំពង់ចាម លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ដ​កំពង់ចាម បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ជំនាញ​របស់ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ហេង វុ​ទ្ឋី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី​លោក សាន សុភៈ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​បើក​កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​បាញ់​ដោយ​អាវុធខ្លី​) យ៉ាងសកម្ម នៅ​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កំពង់ចាម។​

​ជា​លទ្ធផល​សមត្ថកិច្ច​យើង បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ រួមមាន៖ ១.​ឈ្មោះ ឡាំ ឆុន ហៅ ឈុន វី​រះ ហៅ ឡុង​សម្បត្តិ ហៅ ឡុង ធា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្តកំពត។ ២.​ឈ្មោះ ដេ​ត សុផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិល​តា​ពក ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។ ៣.​ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។​

ក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ចំនួន​០៣​គ្រឿង (​ធុន​សេ​១២៥ ចំនួន​០២​គ្រឿង និង​ម៉ូតូ​ម៉ាក វី​ហ្សិ​ន ចំនួន​០១ គ្រឿង​) , ស្លាក​លេខ​ម៉ូតូ​ចំនួន​១៤ ស , អាវុធខ្លី​ចំនួន​០១​ដើម (​ម៉ាក k59 ) , គ្រាប់​ចំនួន​១០​គ្រាប់ , សោ​កាច់​ចំនួន​២៣​គ្រាប់ និង​សម្ភា​រះ​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត។ ​តាម​ចម្លើយសារភាពរ​បស់ជន​សង្ស័យ​បាន​ឆ្លើយថា កន្លងមក​ពួកវា​ធ្លាប់ធ្វើ​សកម្មភាព ចំនួន​១៥​លើក (​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​) ហើយ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​យក​បាន​ពី​អំពើ​លួច គឺ​បាន​យកទៅលក់​ឲ្យ​មុខសញ្ញា​ទទួល​ផល​ចោរកម្ម នៅ​រាជធានី​ភ្នំពេញ ។​

នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន​ចម្លើយសារភាព​ពី​ឈ្មោះ ឡាំ ឆុន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដោយ​ទទួលបាន​ការសហការ ពី​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ត​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​បាន​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន​ចំនួន​០២​នាក់​ទៀត នៅ​ចំណុច​តាម​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ស្ថិតនៅ​សង្កាត់​ព្រែក​ព្នៅ ខ័​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ គឺ ១-​ឈ្មោះ សួន រស្មី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ប្រាំបី​មុំ ឃុំ​ប្រាំបី​មុំ ស្រុក​ទ្រាំង ខេត្តតាកែវ។ ២-​ឈ្មោះ អ៊ួ​ង សុខ​គា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​បឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល។​

​ដកហូត​សម្ភា​រះ​វត្ថុតាង​រួមមាន៖ ១-​រថយន្ត​ចំនួន​០១​គ្រឿង ម៉ាក កា​ម៉ា​រី ពណ៌​ស ពាក់​ស្លាក​លេខ ២AQ-៩០៦៨ (​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​) ។ ២-​ទូរសព្ទដៃ​ចំនួន​០២​គ្រឿង​។ ៣-​អត្តសញ្ញាណប័ណ្ណ​នគរ​បាល​ជាតិ (​ក្លែងក្លាយ​) មានឈ្មោះ បូ សំ​បេ​ត ឋានន្តរសក្ដិ អនុសេនីយ៍ឯកឋានៈ មន្ត្រី អត្ថ​លេខ ៥៧៤៤៧។ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ ត្រូវ​បាន​ចងក្រង​សំណុំរឿង​តាម​នីតិវិធី និង​បាន​បញ្ជូនទៅ សាលាដំបូង​ខេត្តកំពង់ចាម រួចហើយ​៕

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​២ ច្រានចោល​ការផ្សាយ​រប​ស់​សារព័ត៌មាន Asia Times

ព័ត៌មានខ្លីៗ៨ ម៉ោង មុន

អភិបាលខេត្តកំពង់ធំ បង្ហាញចំនួនអ្នកឆ្លងកូវីដថ្មី និងអ្នកស្លាប់ទាំងយប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការពារជាតិ​ថា ស្ថានទូត​សហរដ្ឋ អាមេរិក កំពុង​ព្យាយាម​បង្កើត​បញ្ហា​ថ្មី​បំភ្លៃ​ការពិត នាំ​ឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​២

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ដ្រី​ម្នាក់​មកពី​ខេត្ត​ព្រះសីហនុ មកលេង​ផ្ទះ​នៅ​ស្រុក​អន្លង់វែង​ខេត្តឧត្ដរមានជ័យ ផ្ទុកមេរោគ​កូ​វីដ​១៩

ព័ត៌មានជាតិ១០ ម៉ោង មុន

សាលាខណ្ឌ​ច្បារអំពៅ​បម្រើការងា​រដ្ឋបាល​ដូច​ធម្មតា​មិន​មាន​ការ​ផ្អាក​ឡើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services