Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពត

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ព្រមទាំង​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា បាន​អញ្ជើញ​ទទួល​ថវិកា គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ ដែលជា​អំណោយ​សប្បុរសធម៌ ពី ឯកឧត្តម ស៊ា​ង ប៊ុន​លាង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ ” ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ ” ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលាខេត្ត​កំពត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​ឯកឧត្តម និង​លោកជំទាវ បាន​នាំយកមក​នូវ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ ទាំងនេះ​ប្រគល់ជូន​ដល់​សាខា ហើយ​សាខា​នឹង​យក​គ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះ​ទៅ​ចាត់ចែង​តាម​តម្រូវការ ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ទាំងឡាយ ឲ្យ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទក្រហម និង​សូម​ជូនពរ​ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុមការងារ​មាន​សុខ​ភាពល្អ និង​ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច​។​

​សូមជម្រាបថា ថវិកា និង​សម្ភារ​ដែល​ប្រគល់ជូន​សាខា​រួមមាន​៖ អង្ករ​១០​តោន ទឹក​សុទ្ធ​១០០​កេស ម៉ាស​៥​កេស​ធំ អាល់កុល​១២០​លីត្រ ជែ​ល​លាងដៃ​១៥​កេស និង​ថវិកា​៤,០០០,០០០​រៀល (​បួន​លាន​រៀល​)​ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម