Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៥លាន​រៀល ជូននារី ដែលសម្រាលកូនដោយ​​ខ្លួនឯងក្នុងបន្ទប់ជួលទាំង​យប់

បានផុស

នៅ

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមរាជ​ធានីភ្នំពេញ បានចាត់អោយលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនិងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញ នាំយកថវិកាចំនួន​៥​លាន​រៀល​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅផ្តល់ជូននារិវ័យក្មេងម្នាក់ ដែល​សម្រាលកូនដោយខ្លួនឯងនៅក្នុងបន្ទប់ជួលទាំងយប់ ក្រោយពីទទួលបានព័ត៌មានថា នារីម្នាក់នេះមានជីវភាពខ្វះខាតខ្លាំងនៅក្នុងតំបន់ក្រហម ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញបញ្ជូនមកកាន់មន្ទីរពេទ្យទាំងយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចំនួន៥លានរៀលនេះ បានប្រគល់ជូននារីវ័យក្មេងរូបនេះ នារាត្រីថ្ងៃទី០៩ ឧសភានេះ នៅមន្ទីរពេទ្យសម្ភពក្រុង ក្នុងខណ្ឌ៧មករា ក្រោយពីនារីអភព្វម្នាក់បានទទួលថវិកា ចំនួន​១០​លាន​រៀលពីសម្តេចតេជោហ៊ុន សែន តាមរយៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ម៉ិញម្តងហើយ ពោលគឺក្រោយពីនាងសម្រាលកូនរួចភ្លាម។

នារីម្នាក់នេះមានឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់ម្ហូបអាហារចល័តតាមមុខរោងចក្រ ស្នាក់នៅផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ម្តាយបង្កើតរបស់នារីអាយុ១៧ឆ្នាំ ដ៏អភព្វម្នាក់នេះ ក្នុងឱកាសនោះបានថ្លៃការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចទាំង២ ដែលបានជួយកូនស្រីគាត់និងរូបគាត់ ខណៈកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងគ្រានេះ ។

សម្តេចទាំង២ជាព្រះដែលធ្វើអោយពួកគាត់រស់ម្តងទៀត ។ លោកស្រីបញ្ជាក់ថា លោកស្រីនិងកូនស្រីរបស់គ្នាម្នាក់នេះបានព្យាយាមទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាម្តងហើយតែមិនបានសម្រេច ដោយសារពិបាកចិត្តខ្លាំងដោះស្រាយរឿងជំពាក់ថ្លៃឈ្នួលផ្ទះគេ២ខែគ្មានលុយសង ហើយនៅពេលនេះជួបទុកធំម្តងទៀត បានសម្តេចទាំង២ជួយ ពួកគាត់ម្តាយនិងកូន មានក្តីសង្ឃឹមក្នុងជីវីតជាថ្មីហើយ និងមិនភ្លេចសម្តេចទាំង២អស់មួយជីវិត។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ បើតាមការអោយដឹងពីមន្ត្រីខណ្ឌមានជ័យថា នៅវេលាម៉ោង ២៣និង៤៥នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ សង្កាត់ ភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ នារី ម្នាក់ ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ទើបតែឆ្លងទន្លេកូនស្រីទី១ បាន១០ខែប៉ុណ្ណោះ ។ ហើយនៅពេលមានទម្ងន់កូនស្រីទី២នេះ នាងមិនដឹងខ្លួនឡើយ សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នាក៏មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថាគាត់មានទម្ងន់កូនទី២នោះទេ ស្មានតែគាត់ឈឺក្រពះ។ ក្រោយពីបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាពស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ១០ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ២០ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ២២ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៤៣ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម