Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយមច្រានចោលការផ្សព្វ​ផ្សា​យរបស់ជនអនាមិក ជុំវិញស្ថានភាពអាកាសធាតុនៅកម្ពុជា

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១០ ខែឧសភានេះ បានប្រកាសច្រានចោលការផ្សព្វផ្សាយរបស់ជនអនាមិកមួយចំនួន ដែលបានបង្កើតផេកហ្វេសប៊ុកឈ្មោះ Cambodia Weather Service ដែលបានបង្ហោះព័ត៌មានមួយចំនួន ជុំវិញអាកាសធាតុ ដែលមិនត្រឹមត្រូវ នាំឱ្យមានការយល់ច្រឡំពីប្រជាពលរដ្ឋ និងមហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងធនធានទឹក បញ្ជាក់ថា សម្រាប់ស្ថានភាពអាកាសធាតុទូទៅ ក៏ដូចជាស្ថានភាពទឹកជំនន់ទន្លេមេគង្គ ក្រសួងធន ធានទឹក និងឧតុនិយម តែមួយគត់ដែលជាស្ថាប័នរដ្ឋរបស់រាជរដ្ឋាភិបាល តែងតែចេញផ្សាយ តាមសេចក្តីជូនដំណឹង ឬសេចក្តីប្រកាសព័ត៌មាន និងបង្ហោះតាមផេកផ្លូវការរបស់ក្រសួងដែលមានឈ្មោះថា “ក្រសួងធនធានទឹក និងឧតុនិយម\Ministry of Water Resource and Meteorology”។

ក្រសួងធនធានទឹក បញ្ជាក់ថា រាល់ផេកទាំងឡាយ ឬគណនីហ្វេសប៊ុកណាមួយដែលបានបង្ហោះ និងធ្វើករផ្សព្វផ្សាយពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា មិនមែនជាពិតនោះឡើយ ហើយសូមឱ្យសាធារណជនកុំមានការភ័ន្តច្រឡំ។

ក្រសួងធនធានទឹកលើកឡើងថា “តាមរយៈការផ្សព្វផ្សាយព័ត៌មានអាកាសធាតុ ដែលមិនមែនជាស្ថាប័នទទួលខុសត្រូវ របស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម សូមច្រានចោលទាំងស្រុង និងមិនទទួលខុសត្រូវនោះឡើយ និងចាត់ទុកថាជាចេតនាមួយរបស់ជនអនាមិកទាំងនោះ នាំឱ្យមានការយល់ខុស និងបង្កជាចលនា លើស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា”។

ក្រសួងធនធានទឹកព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តការបង្ហោះផ្សព្វផ្សា​យព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុមិនពិតនេះ ក្នុងបំណងទុច្ចរិតណាមួយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីបំភាន់មតិសាធារណជន៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ១១ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ២២ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ២៤ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៤៤ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម