Connect with us

ព័ត៌មានជាតិ

ប្រកាស​កម្មវិធី​ប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្ម វិថីម្ហូបអាហារ (FOOD STREET) ក្រុងស្ទឹងសែន

បានផុស

នៅ

ដើម្បីបង្កើនគុណភាព និងភាពទាក់ទាញលើវិស័យទេសចរណ៍របស់ខេត្តកំពង់ធំ ក៏ដូចជាចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង”ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងសហភាពសហពន្ធ័យុវជនកម្ពុជា មានសេចក្តីសោមន្សរីករាយ សូមប្រកាសដាក់ចេញនូវកម្មវិធីប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្ម លើគម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) សម្រាប់ក្រុងស្ទឹងសែនដែលជាជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់ផ្ការំដួលពីរទងថ្នាក់ជាតិ២០១៨-២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខខណ្ឌសម្រាប់ការចូលរួមប្រកួតប្រជែង ស្នាដៃស្ថាបត្យកម្មរួមមាន៖

១. សម្រាប់តែនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ និងទី៥ ឬបញ្ចប់ការសិក្សាហើយក្តី តាមបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថាន ដែលមានជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឬទេសចរណ៏ និងជំនាញពាក់ព័ន្ធ (១ក្រុមមានសមាជិក០៣រូប)។
២.ដាក់ពាក្យសុំប្រកួតប្រជែងស្នាដៃ៖ តាមរយៈប្រព័ន្ធ Online ៖: http://cambodiacleancity.gov.kh/kh/architecture_register
៣.រយៈពេល៖ ចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
៤.គោលការណ៍បច្ចេកទេស៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) ត្រូវអនុវត្តន៍តាមគោលការណ៍បច្ចេកទេសដូចតទៅ៖

  • ត្រូវមានសោភណភាពល្អព្រមទាំងបង្ហាញពីអត្តសញ្ញាណស្ថាបត្យកម្មបែបខ្មែរ ឬស្ថាបត្យកម្មបែបទំនើប ឬស្ថាបត្យកម្មបែបសហស្សវត្សរ៍ និងគោរពនូវបទដ្ឋាន និងក្បូនខ្នាតឱ្យបានច្បាស់លាស់។
  • ត្រូវយកចិត្តទុកដាក់អំពីការអភិវឌ្ឍន៍បៃតង និងលក្ខណៈនៃបែបបទទូទៅនៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្រ្តនៃទីក្រុង ដែលមិនប៉ះពាល់សោភណភាពគំហើញនៃតំបន់ ភាពស៊ីសង្វាក់ជាមួយទិដ្ឋាភាព បរិស្ថាននិង វប្បធម៌សង្គមជុំវិញ ព្រមទាំងការធ្វើសមាហរណកម្មនៃគម្រោងនៅក្នុងទីតាំង រួមទាំងប្រើនូវសម្ភារៈដែលគិតគូរខ្ពស់ពីបរិស្ថានទីក្រុង។
  • ត្រូវគិតគូរអំពីបែបបទនៃការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពឆ្លាតវៃ (Smart City)
    ៥.ទំហំការងារ៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) នេះមានទំហំការងារដូចខាងក្រោម៖
  • ទស្សនៈស្ថាបត្យកម្ម និងការរៀបចំទីក្រុង
  • គំនូសប្លង់ដែលមានមាត្រដ្ឋានច្បាស់លាស់(ប្លង់សរុប ប្លង់រូបភាពពីគ្រប់ទិស ប្លង់ពុះយ៉ាងតិចចំនួន២ រូបភាពនេត្រាទស្សន៍ រូបសំណាក់ស្ថាបត្យកម្ម និងប្លង់លម្អិតតាមការចាំបាច់)។
    ៦.អំពីជ័យលាភីនៃការប្រកួតប្រជែង៖ ចំពោះគម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣នឹងទទួលជ័យលាភីពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ដូចតទៅ៖
  • គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបានថវិកាចំនួន ៤ ០០០ ០០០ (បួនលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
  • គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ២ នឹងទទួលបានថវិកាចំនួន ៣ ០០០ ០០០ (បីលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
  • គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ៣ នឹងទទួលបានថវិកាចំនួន ២ ០០០ ០០០ (ពីរលានរៀល) និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។
    ៧.ព័ត៌មានលំអិតសូមទំនាក់ទំនង គណៈកម្មការរៀបចំការប្រកួតប្រជែងនូវរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទ០១០ ៣៤ ៤១ ៥១
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម