Connect with us

កូវីដ-១៩

អាជីវករនៅប៉ោយប៉ែត ចូលពេទ្យឯកជន២កន្លែង មុនពេលស្លាប់ដោយសារជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរក្រុងប៉ោយប៉ែត បានប្រកាសថា បុរសឈ្មោះ សួ ស៊ីងួន អាយុ ៥០ ឆ្នាំ ជាអាជីវករនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាម៉ោង ១៖៣០នាទី យប់ថ្ងៃទី១០ ខែឧសភា។

បុរសខាងលើមានអាការៈក្តៅខ្លួន ហើយបានចូលសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះជំងឺ ឡុង សុធីរៈនៅថ្ងៃទី ០៦ ខែឧសភា ហើយបានដាក់សេរ៉ូម និងចាក់ថ្នាំ លុះដល់ពេលយប់ត្រឡប់ទៅផ្ទះ ហើយព្រឹកឡើងទៅកន្លែងព្យាបាលនោះម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ៨ ឧសភា ដោយសារអាការៈមិនស្រួលខ្លាំងក៏ប្តូរកន្លែងទៅដាក់សេរ៉ូម នៅបន្ទប់ពិគ្រោះជំងឺ សំ សើរ បានដាក់សេរ៉ូមអស់កន្លះកំប្លោក ពេលនោះដោយមានអាការៈដង្ហក់ខ្លាំង គ្រូពេទ្យបានណែនាំឱ្យទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត លុះទៅដល់គ្រូពេទ្យបានយកសំណាក ជាលទ្ធផលមានវិជ្ជមានកូវីដ១៩ និងបានធ្វើការសម្រាកមួយយប់នៅមន្ទីរពេទ្យ ក្រោយមកក៏បានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី លុះដល់ម៉ោង ១៖៣០ យប់ថ្ងៃទី ១០ ខែឧសភា អ្នកជំងឺបានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម