G-Devith និង​គូស្នេហ៍​ជូន​ដំណើរ​កូនក្រុម​លើកចុងក្រោយ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

G-Devith និង​គូស្នេហ៍​ជូន​ដំណើរ​កូនក្រុម​លើកចុងក្រោយ​

បានផុស

នៅ

​តារាចម្រៀង​រ៉េ​បលោក​ ងួន ចាន់​ដេវីដ​ ហៅG-Devith​ និង​គូស្នេហ៍ ទេព បូ​ព្រឹក្ស បានបង្ហាញ​អារម្មណ៍​តក់ស្លុត​បំផុត​ក្រោយ​ទទួលដំណឹង​នៃ​ការស្លាប់​របស់​អតីត​កូនក្រុម​ស្ថិតក្នុង​ក្រុម​រាំ​ខ្លួន​មរណភាព​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​ដ៏​រន្ធត់​នេះ​បានធ្វើ​ឲ្យ​តារាចម្រៀង​គូស្នេហ៍​មួយ​គូរ​នេះ​ ពិតជា​សោកស្តាយ​និង​ក្រៀមក្រំ​បំផុត​ខណ​:​ដែល​ល្ងាច​ថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០២១​ម្សិលមិញ​​G-Devith​និង​ ទេព បូ​ព្រឹក្ស ក៏បាន​បង្ហាញ​វត្ត​មានចូលរួម​បុណ្យសព​ជាការ​ជូន​ដំណើរ​លើក​ចុង​ក្រោយ​ផងដែរ​។​

តាមរយ​:​ខ្លឹមសារ​និង​រូបភាព​ដ៏​សោកសៅ​នោះ​ G-D evith បាន​រៀបរាប់ថា​ ការជូន​ដំណើរ​លើ​ក​ចុង​ក្រោយ​ជា​ការជូន​ដំណើរ​ដែល​មនុស្ស​គ្រប់គ្នា​មិន​ចង់​ជួប​ មិន​ចង់​ពាល់ ​តែ​មិនអាច​ជៀសផុត ។ តែ​អ្វីដែល​ឈឺចាប់​នោះ​ គឺ​សក់ស​ជូន​ដំណើរ​សក់ខ្មៅ​។ សូម​ប្អូន​ទៅកាន់​សុគតិភព គីម សែ ។​

សូមបញ្ជាក់ថា ​បុរស​វ័យក្មេង​ម្នាក់​ដែល​គេ​ដឹងថា​ ជាអតីត​កូនក្រុម​ស្ថិតក្នុងក្រុម​រាំ​របស់​តារាចម្រៀង​ G-Devith និង ទេព បូ​ព្រឹក្ស បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​បញ្ចូនទៅ​មន្ទី​ពេទ្យ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​យប់​ថ្ងៃទី០៨ ខែឧសភា​ឆ្នាំ២០២១​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ចំណុច​ជិត​ស្តុ​ប​ទំនប់​កប់​ស្រូវ​ក្នុងភូមិ​ព្រៃ​ស្វាយ​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services