Connect with us

ព័ត៌មានជាតិ

អ្នក​កាប់​អុស​ម្នាក់​រើស​បាន​កាំភ្លើង AK47 មួយ​លាក់ទុក​បាញ់​សត្វ​ ត្រូវ​អាវុធហត្ថ​សហការ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ឃាត់ខ្លួន​

បានផុស

នៅ

អ្នក​កាប់​អុស​ម្នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ឃាត់ខ្លួន​ជាមួយនឹង​អាវុធ AK47 មួយ​ដើម ​ខណៈ​ពេល​ចុះ​ល្បាត​ព្រៃ​ក៏​ជួប​ជនសង្ស័យ​កំពុងបើក​គោយន្ត​ចេញពី​កាប់​អុស និង​បង្គោល​របង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ត្រី ណុល ដា​រ៉ា ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ជនសង្ស័យ​មានឈ្មោះ ជួន ជាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អង្ក្រង ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​កាន់កាប់​ដឹកជញ្ជូន​អាវុធ​ ដោយ​គ្មាន​ការអនុញ្ញាត ។ ចំពោះ​វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន​៖ អាវុធ AK47 មួយ​ដើម លេខ 1967 3A2680 បង់​០១ និង​គ្រាប់​ចំនួន ៥៨​គ្រាប់។

​តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ដោយ​មិន​ចាំ​ថ្ងៃ​ខ្លួន​បាន​ចូល​ព្រៃ​ ដើម្បី​កាប់​បង្គោល​របង​ហើយ​បាន​ប្រទះ​កាំភ្លើង AK ស្វាយ​មួយ​ដើម​រួច​ក៏​រើស​យក​ទៅ​លាក់​ទុក និង​យក​ថ្នាំ​ខ្មៅ​ទៅ​បាញ់​ឲ្យ​ថ្មី​សម្រាប់​បរ​គ្រាន់​បាញ់​សត្វព្រៃ។ នៅ​ថ្ងៃ​បន្ទាប់​ខ្លួន​បាន​ដើរ​ឆ្លុះ​សត្វ និង​បាញ់​សត្វ​អស់​គ្រាប់​បាន​សត្វ​ទន្សាយ​៣​ក្បាល។ ជនសង្ស័យ​បាន​សារភាព​ទៀត ក្រោយពី​បាញ់​បាន​ទន្សាយ ៣​ក្បាល​ខ្លួន​បាន​លាក់​កាំភ្លើង​នោះ​ទៀត ​រហូត​ថ្ងៃ​កើតហេតុ​គាត់​ចូល​កាប់​បង្គោល​របង​ក្នុង​ព្រៃ​ ហើយ​បាន​យក​កាំភ្លើង​ដែល​លាក់​ទុក​ដាក់​លើ​គោយន្ត​ថា ​ក្នុង​បំណង​យក​ទៅ​ប្រគល់​មេភូមិ ប៉ុន្តែ​តាម​ផ្លូវ​បាន​ជួប​កម្លាំង​ប៉េអិម និង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ចាប់ខ្លួន​តែ​ម្តង។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន កាល​ពី​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឪ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​មានការ​សម្របសម្រួល​នីតិ​វិធី​ដោយ​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នជនសង្ស័យ​រួម​ទាំង​វត្ថុតាង កម្លាំង​កងរាជអាវុធហត្ថ​កំពុង​បំពេញ​នីតិ​វិធ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ផ្លូវច្បាប់៕

អត្ថបទ៖ ​ភួង រដ្ឋា

សូមចុចអាន៖ ​កុមារាអាយុ៦ ឆ្នាំលង់ទឹកស្លាប់ក្នុងអាងទឹក ពេលម្តាយកំពុងលង់លក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម