ព័ត៌មានជាតិ
មេខ្យល់២នាក់ លួចនាំពលករ២៥នាក់ទៅធ្វើការនៅថៃ ត្រូវកម្លាំងចំរុះឃាត់ខ្លួន
បន្ទាយមានជ័យ ៖ មេខ្យល់២នាក់លួចនាំពលករប្រុសស្រី ក្នុងនោះក៏មានក្មេង២៥នាក់ទៅប្រទេសថៃធ្វើការត្រូវបានកម្លាំងចំរុះឃាត់ខ្លួន នៅយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ក្នុងការឃាត់ខ្លះមេខ្យល់លួចដឹកពលករនោះ លោកវរសេនីយ៍ឯក រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក ៨១៥ និងកងរាជអាវុធហត្ថស្រុកចុះល្បាតក្នុងភូមិសស្ត្រអូរព្រំដែនដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ លុះនៅវេលាម៉ោង ១និង៣០នាទីយប់បានប្រទះឃើញមេខ្យល់ ចំនួន ២នាក់ បម្រុងនាំពលករ២៥នាក់ឆ្លងដែនចេញទៅប្រទេសថៃត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនបានទាំងអស់។

លោកវរសេនីយ៍ឯក រឹទ្ធ រ៉ម បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មេខ្យល់ដែលត្រូវបានចាប់ខ្លួន១មានឈ្មោះ ដឹប នុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២មានឈ្មោះ ម៉ៃ សៃហុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ពួកគេទាំង២នាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅស្នាក់ការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ចំណែកឯពលករទាំង ២៥នាក់ក្នុងនោះមានស្រី១៧ ក្មេង២នាក់ត្រូវបានកម្លាំងចំរុះបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អស់ហើយផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


