Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ៥,០០០គ្រួសាររស់នៅ​ក្នុង​ខណ្ឌមាន​ជ័យទទួលអំណោយ​សម្ដេច​តេជោដល់មុខផ្ទះ

បានផុស

នៅ

​កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរ​ខណ្ឌមានជ័យ​ បាន​បន្ត​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ និង​កម្មករ កម្ម​ការ​នី ចំនួន៥,០០០ គ្រួសារ ដល់​ច្រកទ្វារមុខ​ផ្ទះ និង​បន្ទប់​ជួល ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ក្នុង​តំបន់​ក្រហម។ ក្នុង​នោះប្រជាពលរដ្ឋក្នុងសង្កាត់​ស្ទឹងមានជ័យ​៣ គឺ​ភូមិ​ដំណាក់​ធំ​២ មានចំនួន ២,០០០ គ្រួសារ ភូមិ​ដំណាក់​ធំ​៣ ចំនួន ២,០០០ គ្រួសារ ភូមិ​ទ្រា​៤ ចំនួន ១,០០០ គ្រួសារ ។ ​

អាជ្ញាធរ​ខណ្ឌមានជ័យ បាន​លើកឡើងថា៖ អំណោយ​ដ៏​ថ្លៃថ្លា​ទាំងអស់នេះ ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ក្នុង​មួយ​គ្រួសារទទួលបាន​អង្ករ២៥ គីឡូ​, មី១​កេស , ទឹកត្រី ១​យួរ​, ទឹក​ស៊ី​អ៊ី​វ ១​យួរ និង​ត្រីខ ១​យួរ ។ សម្ដេច​ទាំង​ទ្វេ តែងតែ​យកចិត្តទុកដាក់​ណាស់ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ជាពិសេស​ប្រជាពលរដ្ឋ ​ដែល​កំ​ពុងសម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ តាម​បន្ទប់ ក៏ដូចជា​តាម​មណ្ឌល​ផ្សេងៗ ដូច្នេះ​សូម​បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំ​មានការ​ព្រួយបារម្ភ សម្តេច​តេ​ជោ ដាច់ខាត មិន​ទុក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ការ​អត់​អាហារ​នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម