ព័ត៌មានជាតិ
ក្រុមអ្នករត់ម៉ូតូកង់បី ថា ការផ្តល់អំណោយ គឺពិតជាជួយសម្រាលការលំបាកបានច្រើនអំឡុងពេលបិទខ្ទប់
ក្រុមប្រជាពលរដ្ឋអ្នកប្រកបរបររត់ម៉ូតូកង់បី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ដែលបានផ្តល់ជាអំណោយ ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីដោះស្រាយការហូបចុកក្នុងគ្រាដែលឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
លោក មិន ផាត មានស្រុកកំណើត នៅភូមិថ្នល់បត់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មករស់ នៅរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងរយៈពេលបិទខ្ទប់ គឺអាជ្ញាធរ ដែល មានសហ ភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់ជាអំណោយ ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែល បានផ្តល់អំណោយដល់សមាគមរបស់លោក និងឯកឧត្តម ឌីវិជ្ជា និងលោក ជំទាវ ហ៊ុន ម៉ាណា។
លោកថា ការទទួលអំណោយនេះ គឺចំពេលដែលជួបការអត់ឃ្លានអំឡុងពេលបិទខ្ទប់ ហើយ ទទួលបានអំណោយ សប្បាយចិត្តក្រៃលែង ដែលបានថ្នាក់ដឹកនាំ ផ្តល់អំណោយអោយ ក្រុមយើងខ្ញុំដែលជាសមាជិក។
លោក អ៊ាន សំអាត អ្នករត់កងបី មានស្រុកកំណើតមកពីខេត្តបាត់ដំបង បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលយកចិត្តទុកដាក់ ផ្តល់ជំនួយជាស្បៀងដល់ក្រុមពួកលោក។
លោកថា ពេលដែលបិទខ្ទប់លោកទទួលបានការយកចិត្តទុកដាក់ ដូចជាការផ្តល់អំណោយ ដែលមានអង្ករ ដែលលោកអរខ្លាំងណាស់។ ប្រជាពលរដ្ឋរូបនេះ ក៏ថ្លែងអំណគុណដល់ ថ្នាក់ដឹកនាំ ដែលបានផ្តល់ជំនួយ ក្នុងរដូវកាលកូវីដ១៩។
លោក វ៉ាន់ គិរម្យ រស់នៅសង្កាត់បឹងកេងកង ២ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានឱ្យដឹងថា អំឡុងពេលបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ លោកទទួលបានការណែនាំ ពីអាជ្ញាធរ សមត្ថកិច្ច ដូចជាក ៣ ការពារ ៣ កុំ និងទទួលបានការឧបត្ថម្ភពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល។ លោកប្រាប់ដែរថា ការបិទខ្ទប់របស់កងកម្លាំងសមត្ថកិច្ចគឺដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
លោក ឃីន គឹមយ៉ុន មកពីខេត្តត្បូងឃ្មុំ បានប្រាប់ដែរថា លោកទទួលបានការយកចិត្តទុក ដាក់ពីរាជរដ្ឋាភិបាល ដូចជាការជួយណែនាំ មិនឱ្យចេញក្រៅផ្ទះ និងផ្តល់អំណោយអង្កស្បៀងជាដើម៕ ់
អត្ថបទ៖ ឡេង ដេត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង