Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ប្រគល់​ថ្នាំ​វីតាមីន​C​ជាង​២០០០​ទីប​និង​ផ្តល់​ស្បៀងអាហារ​មួយចំនួន ជូន​មន្ទីរ​សុខាភិបាល​និង​មន្ទីរ​សង្គមកិច្ច

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ​ឃួ​ង ស្រេង បានប្រគល់​ថ្នាំ​វីតាមីន​សេ (C) ជាង​២០០០​ទីប ជូន​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​សង្គមកិច្ច អតីត​យុវជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ដើម្បី​យកទៅជួយ​លើ​ការងារ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ មាន​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​ហើយ បាន​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ថ្នាំពេទ្យ​នេះ​ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​ មុំ ចាន់​ដា​នី​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​។

នៅក្នុង​ឱកាស​នោះ លោក​ ឃួ​ង ស្រេង ​បាន​ធ្វើការ​ណែនាំ​ឲ្យ​ម​ន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញយកចិត្តទុកដាក់​មើលថែទាំ​អ្នកជំងឺ និង​ឲ្យ​ថ្នាំ​ព្យាបាល​ទៅតាម​វេជ្ជបញ្ជា​របស់​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​ បន្ថែម​ពីលើ​នេះ​ទៀត​ លោក ​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ បងប្អូន​ជន​ពិការ​ភាព ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​សង្គមកិច្ច​ឲ្យ​បាន​ល្អ​ជាមួយនិង​ការផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​ផងដែរ​។

លោក ងី មាន​ហេង បាន​បញ្ជាក់​ផងដែរ​ថា ថ្នាំ​ប្រភេទ​វីតាមីន​C ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ប្រគល់ជូន​មន្ទីរ​សុខាភិបាល​នៅពេលនេះ ពិតជា​ថ្នាំ​ដែល​មាន​សារសំខាន់​ដោយ​ជួយ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កូ​វីដ​១៩ មាន​កម្លាំងកំហែង​និង​បាន​ឆាប់​ជាសះស្បើយ​ជាមួយនឹង​ការ​បំប៉ន​នូវ​ចំណីអាហារ ដែល​មាន​ដូចជា​ស្វាយ​ខ្ចី​និង​ក្រូចឆ្មារ​ជាដើម ដែល​ជួយ​ឲ្យ​អ្នកជំងឺ​អាច​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​បាន​រហ័ស​។

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​រួមមាន ថ្នាំ​វិ​តា​មីន C ចំនួន ១.៩០០​ទីប។ ប្រគល់ជូន​មន្ទី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ថ្នាំ​វី​តា​មីន C ចំនួន ៥០០​ទីប មី ចំនួន ១០​កេស​ធំ និង​ផ្ដល់ជូន​ជន​ពិការ​ភាព ចំនួន ១៣៥​នាក់ ក្នុង​មួយម្នាក់ៗ​ទទួលបាន អង្ករ ចំនួន​២៥​គីឡូក្រាម មី មួយ​កេស​តូច និង​ត្រីខ​១០​កំប៉ុង​៕

​អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម