Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ប្រគល់​ថ្នាំ​វីតាមីន​C​ជាង​២០០០​ទីប​និង​ផ្តល់​ស្បៀងអាហារ​មួយចំនួន ជូន​មន្ទីរ​សុខាភិបាល​និង​មន្ទីរ​សង្គមកិច្ច

បានផុស

នៅ

ភ្នំពេញ​​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានប្រគល់ ថ្នាំ​វីតាមីន​សេ (C) ជាង​២០០០​ទីប ជូន​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​សង្គមកិច្ច អតីត​យុវជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ដើម្បី​យកទៅជួយ​លើ​ការងារ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ មាន​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​ហើយ បាន​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ថ្នាំពេទ្យ​នេះ​ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​មុំ ចាន់​ដា​នី​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង​នៅក្នុង​ឱកាស​នោះបាន​ធ្វើការ​ណែនាំ​អោ​យម​ន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ​យកចិត្តទុកដាក់​មើលថែទាំ​អ្នកជំងឺ និង​ឱ្យ​ថ្នាំ​ព្យាបាល​ទៅតាម​វេជ្ជបញ្ជា​របស់​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​។ ​បន្ថែម​ពីលើ​នេះ​ទៀត​លោក​ឃួ​ង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​អោយ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុវជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ បងប្អូន​ជនពិការ​ភាព ដែល​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​សង្គមកិច្ច​អោយ​បាន​ល្អ​ជា​មួយនឹង​ការផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​ផងដែរ។

​លោក ងី មាន​ហេង បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាំ​ប្រភេទ​វីតាមីន​C ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​នៅពេលនេះ ពិតជា​ថ្នាំ​ដែលមាន​សារសំខាន់​ដោយ​ជួយ​ធ្វើឱ្យ​អ្នក​ជំងឺ​កូ​វីដ​-១៩ មាន​កម្លាំងកំហែង​និង​បាន​ឆាប់​ជាសះស្បើយ​ជាមួយនឹង​ការ​បំប៉ន​នូវ​ចំណីអាហារ ដែល​មាន​ដូចជា​ស្វាយ​ខ្ចី​និង​ក្រូចឆ្មារ​ជាដើម ដែល​ជួយ​ឲ្យ​អ្នកជំងឺ​អាច​បាន​ឆាប់​ជាសះស្បើយ​ពី​ជម្ងឺ​កូ​វីដ​-១៩​បាន​រហ័ស​។

អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​រួមមាន ថ្នាំ​វិ​តា​មីន C ចំនួន ១.៩០០​ទីប ។ ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​រាជធានី​ភ្នំពេញ ថ្នាំ​វិ​តា​មីន C ចំនួន ៥០០​ទីប មី ចំនួន ១០​កេស​ធំ និង​ផ្ដល់ជូន​ជនពិការ​ភាព ចំនួន ១៣៥​នាក់ ក្នុង​មួយម្នាក់ៗ​ទទួលបាន អង្ករ ចំនួន​២៥​គីឡូក្រាម មី មួយ​កេស​តូច និង​ត្រីខ​១០​កំប៉ុង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម