Connect with us

ព័ត៌មានជាតិ

ស្បៀងអាហារ​របស់ ក្រុមគ្រួសារ ត្រកូល​«​ឯក​» និង​សម្តេច​តេ​ជោ ប្រគល់ជូន​ពលរដ្ឋ​ចំនួន​២៥០​គ្រួសារ​នៅ​ខណ្ឌទួលគោក​

បានផុស

នៅ

​ភ្នំពេញ ​៖ អំណោយ​ជា​ស្បៀងអាហារ​របស់​ក្រុមគ្រួសារ ត្រកូល​«​ឯក​» ដែល​គៀងគរ​ដោយ​លោក​​យាយ Jeanette kim នៅ​សហរដ្ឋអាមេរិក ត្រូវជា​ជីដូន របស់លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​​ទួលគោក​បាន​នាំយកមក​ប្រគល់ជូន ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក ដែលជា​សង្កាត់​មួយ​ត្រូវបាន​អាជ្ញាធរ​បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឯក ឃុន​ដឿ​ន​នៅ​រសៀល​ថ្ងៃទី​១១ ខែមេសា​នេះ បាន​នាំ​យក​អំណោយ​របស់​ក្រុមគ្រួសារ ត្រកូល​«​ឯក​» និង​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ​ចំនួន ២​សង្កាត់ ចំនួន​២៥០ គ្រួសារ ដើម្បី​រំលែក​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​បិទ​ខ្ទប់។

អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ចំនួន ១៥០​គ្រួសារ នឹង​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​សាឡាង ដែល​ជា​អំណោយ​របស់​ក្រុមគ្រួសារ​ត្រកូល​«​ឯក​» ចំនួន​១០០​គ្រួសារ សរុប​ចំនួន​២៥០​គ្រួសារ​។

លោក​ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ចំនួន​១៥០​គ្រួសារ ដែល​​ចែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកល្អក់​ទី​៣​នេះ ជា​អំណោយ របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន។

ចំណែក​អំណោយ​ដែល​ប្រគល់ជូន​ប្រជាពលរដ្ឋ​១០០ គ្រួសារ​នៅក្នុង​សង្កាត់​បឹង​សាឡាង​វិញ ជា​អំណោយ​របស់​ក្រុមគ្រួសារ​ត្រកូល ឯក ដឹកនាំ​ដោយ​លោកយាយ Jeanette kim នៅ​សហរដ្ឋអាមេរិក ដែលជា​ជីដូន​របស់លោក ដោយ​លោកយាយ បាន​កៀងគរ ក្រុមគ្រួសារ ត្រកូល ឯក ចំនួន​៤៥​រូប បាន​ទឹកប្រាក់​ចំនួន ៣០០០ ដុល្លារ ដើម្បី​ទិញ​ស្បៀងអាហារ មក​ប្រគល់ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជា​ភាពខ្វះខាត​នៅ​អំឡុង​ពេលនេះ​បិទ​ខ្ទប់​នេះ​។

ក្នុង​ពិធី​ចែក​អំណោយ​នោះដែរ លោក​ឯក ឃុន​ដឿ​ន ​ក៏បាន​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​អនុវត្ត​ឱ្យបាន​នូវ វិធាន​របស់​ក្រសួងសុខាភិបាល និង​អនុវត្តន៍​៣​កុំ​និង​៣​ការពារ​៕

ដោយ ​៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម