Connect with us

ព័ត៌មានជាតិ

សមាជិកគ្រួសារ​សព​អ្នកលក់​សាច់គោ​នៅ​ផ្សារ​ចាម​ព្រែកប្រា ​ផ្ទុក​ជំងឺ​កូ​វីដ​២​នាក់​ទៀតហើយ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ ពិតជា​គួរ​ឲ្យ​ភ័យខ្លាច​ចំពោះ​ជំងឺ​កូ​វីដ​១៩​ដ៏​សាហាវ​នេះ​។ ជាក់ស្តែង​នៅវេលា​ម៉ោង​១៩​និង​១៥​នាទី​យប់​ថ្ងៃទី​១១​ ខែឧសភា​នេះ​ ក្រុម​គ្រូពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​មក​យក​សមាជិកគ្រួសារ​សព​ស្ត្រី​លក់​សាច់គោ​នៅ​ផ្សារ​ចាម​បន្ថែម​ទៀត​ បើ​សរុប​ចំនួន​៣​លើក​គឺ​ត្រូវជា​៩​នាក់​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីរាយការណ៍​ពី​លោក ស្រេង គឹម​ស្រ៊ន នាយករង​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​ចាប់តាំងពី​ស្ត្រី​ឈ្មោះ ម៉ឹត សៃ​ម៉ាស់ អាយុ​៥៣​ឆ្នាំ​មុខរបរ​លក់​សាច់គោ​នៅ​ផ្សារ​ចាម​មាន​ទីលំនៅ​ផ្ទះ​លេខ​៥០៦​ផ្លូវ​៣៦៩​ ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​បាន​ស្លាប់​នៅក្នុង​ផ្ទះ​ កាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែឧសភា​នេះ​មក​គឺ​សមាជិកគ្រួសារ​សព​ក្នុងផ្ទះ​ចំនួន​១៥​នាក់​ត្រូវបាន​រក​ឃើញ​មាន​ផ្ទុក​វី​រូស​កូ​វីដ​១៩​ សរុប​៩​នាក់​ ហើយ​មកដល់​យប់​ថ្ងៃទី​១១ ខែឧសភា​នេះ​។​

លោក​នាយករង​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​សព​រក​ឃើញ​មានវី​ជ្ជ​មាន​កូ​វីដ​១៩​មក​គឺ​ក្រុមគ្រួសារ​សព​បា​ន​បដិសេធ​ថា​ ស្ត្រី​ដែល​ស្លាប់​ពុំ​មាន​ជំងឺ​កូ​វីដ​នោះ​ទេ​។​ រហូតដល់​ពន្យារពេល​ពិនិត្យ​សំណាក​សព​ចំនួន​២​លើក​នៅតែ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​ ទើប​គ្រួសារ​សព​សុខចិត្ត​ឲ្យ​គ្រូពេទ្យ​ដឹក​យក​ទៅ​បញ្ចុះ​ទាំង​កណ្តាល​យប់​ ថ្ងៃទី​៧ ​ខែឧសភា​។

លុះដល់​ថ្ងៃទី​៨​ គ្រូពេទ្យ​ចុះ​យក​សំណាក​សមាជិក​ក្នុង​គ្រួសារ​សព​ចំនួន​១៥​នាក់​ ក៏បាន​រក​ឃើញ​អ្នក​ឆ្លង​៥​នាក់​និង​បន្ត​មក​ថ្ងៃទី​១០​ខែឧសភា បាន​រក​ឃើញ​២​នាក់​បន្ថែម​។​ ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​១១​ស្រាប់​រកឃើញ​២​នាក់​ទៀត​។​ ដូច្នេះ​សមាជិក​ក្នុង​គ្រួសារ​ត្រូវ​បាន​រក​ឃើញ​រហូតដល់​ទៅ​៩​នាក់​ឯណោះ​។​ហើយ​មិន​ដឹង​ថា ​នៅ​មាន​ប៉ុន្មាន​ទៀត​ទេ​ដែល​ឆ្លង​ពី​សព​ស្ត្រី​លក់​សាច់គោ​រូប​នេះ​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ក្រុមហ៊ុនមួយ ប្រាប់ប៉ូលិសកាលីហ្វ័រញ៉ា ឲ្យឈប់ប្រើក្បាលតុក្កតា Lego មកបិទមុខជនសង្ស័យ

ព័ត៌មានជាតិ១២ នាទី មុន

៤ ច្រក​សំខាន់ មមាញឹក​ជាច្រក​​​ដឹកជញ្ជូន​ទំនិញដ៏សំខាន់​ចេញចូល​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ២៥ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ៣៦ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម