Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧ​ត្ត​រ​មានជ័យ រក​ឃើញ​ពលករ​ខ្មែរ​ម្នាក់ មកពី​ប្រទេស​ថៃ វិជ្ជមាន​កូ​វីដ១៩

បានផុស

នៅ

ឧ​ត្ត​រ​មា​ជ័យ​ ៖ ពលករ​ខ្មែរ មកពី​ថៃ​ម្នាក់​ទៀតហើយ ត្រូវបាន​រកឃើញ​ថា មាន​វិជ្ជមាន​កូ​វីដ​១៩​។​ ​នេះ​បើតាម សេច​ក្តី​ប្រកាស​ព័​ត៌មាន របស់​រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ចេញ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​នេះ​។

អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩​នេះ ឈ្មោះ ភាព សោភ័ណ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល​កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

បន្ទាប់ពី​លទ្ធផល​សំណាក​បញ្ជាក់​ថា​ ស្ត្រី​ពលករ​ខាងលើ មាន​វិជ្ជមាន​កូ​វីដ​១៩ ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែ​ក​ខេត្ត​។ ចំណែក​អ្នក​ពាក់ព័ន្ធ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផ្ទះសំណាក់​ឧ​ត្ត​មរ​ដ្ឋា​ ដើម្បី​តាមដាន​សុខភាព និង​យក​សំណាក​ដើម្បី​ពិនិត្យ រក​មេរោគ​កូ​វីដ​-១៩។

រដ្ឋបាល​ខេត្ត​សូម​ថ្លែងអំណរគុណ​ចំពោះ​បុគ្គលិក​សុខាភិបាល កងកម្លាំង និង​អ្នក​ពាក់ព័ន្ធ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​សហការ ការពារ ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ខេត្តឧត្ដរមានជ័យ​។ ឆ្លៀត​ឧកាស​នេះ​ដែរ ​អាជ្ញាធរ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីណែនាំ​របស់​ខេត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ ការ​រក្សា​គម្លាត រក្សា​អនាម័យ លាងដៃ​ដោយ​អាកុល ឬ​ជែ​ល ជាប្រចាំ​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម