Connect with us

ព័ត៌មានជាតិ

ខ្លាញ់គោពេញ​មួយ​រថយន្ត​យី​ឌុប ​ត្រូវបាន​កម្លាំង​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តតាកែវ​ឃាត់ទុក​

បានផុស

នៅ

​រថ​យី​ឌុប​ដឹក​ខ្លាញ់គោ​កែឆ្នៃ​រួច​មួយគ្រឿង​ត្រូវបាន​កម្លាំង​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តតាកែវ​ធ្វើការឃាត់ទុក ក្នុង​ហេតុផល​ដឹកជញ្ជូន​គ្មាន​ច្បាប់​អនុញ្ញាតត្រឹមត្រូវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានការ​ដឹកជញ្ជូន​ខ្លាញ់គោ​កែឆ្នៃ​រួច​លោតឆ័ត្រ​មកពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​មិនតិចជាង​២០​តោន​នោះទេ ត្រូវបាន​ក្រុមមន្ត្រី​ជំនាញ​ខេត្តតាកែវ​ធ្វើការឃាត់ទុក សួររក​ច្បាប់​អនុញ្ញាត​ដឹកជញ្ជូន​នាំចេញ​។ ផ្អែក​តាម​សម្តី​មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ការឃាត់​រថយន្ត​ខាង​លើនេះ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ច្រករបៀង​ឫស្សី​៣​គុ​ម្ភ ទឹកដី​ស្រុក​គីរីវង់ ព្រំប្រទល់​ប្រទេស​វៀតណាម​។

មន្ត្រី​ដដែល​ប​ង្ហើប​ថា ខ្លាញ់គោ​ដែល​កែ​ឆ្នៃ​រួច​ទាំងអស់​គឺ​មិនមាន​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​ទេ តែ​ដែល​ឃាត់ទុក​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ម្ចាស់​ទៅ​រត់ការ​សុំច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រោះ​តាម​ការពិនិត្យ​ជាក់ស្តែង​គឺ​ពុំមាន​ច្បាប់​អ្វី​ទាំងអស់​។

ជុំវិញ​ករណីនេះ មកដល់​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ក៏​នៅ​មិនទាន់​អនុញ្ញាតឲ្យ​នាំចេញ​ខ្លាញគោ​ទៅ​លក់​នោះទេ បន្ទាប់ពី​ឃាត់ទុក​រយៈពេល​ប​៣​ថ្ងៃ​មក​ហើ​យ ដោយ​មហាជន​សង្ស័យថា តើ​អាច​ទេ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ខ្លាញ់គោ​ខាង​លើ បង់លុយ​មិន​គ្រប់​ជាមួយ​មន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ​ទើប​ឃាត់​រថយន្ត​ទុកចរចារ​គ្នា ព្រោះ​រថយន្ត​ធ្វើចរាចរ​តាំងពី​ភ្នំពេញ​មិន​ចាប់​ទាំង​ដែល​ប៉ូលីស​ចរចរ​ដាក់​គោលដៅ​ត្រួតពិនិត្យ​មិនតិច​កន្លែង​នោះទេ ហេតុអ្វី​មកជា​ប់​ទើ​ត្រឹម​ពេទ្យសត្វ​ខេត្តតាកែវ​ទៅវិញ​?

បច្ចុប្បន្ន​ទាំង​រថ​ន្ត​និង​វត្ថុតាង​កំពុង​រក្សាទុក​នៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តតាកែវ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៣ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២០ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២១ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ២៤ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម