Connect with us

ព័ត៌មានជាតិ

លោក វង សូត ជម្រុញឲ្យមន្ត្រីមូលដ្ឋានទាំងអស់យល់ដឹងពីគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់តាមសំណូមពរពលរដ្ឋ

បានផុស

នៅ

លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវការជម្រុញឲ្យមន្ត្រីមូលដ្ឋានទាំងអស់យល់ដឹងពីគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ ដើម្បីផ្តល់នូវតម្រូវការរបស់ពលរដ្ឋស្នើរសុំបន្តទៅទៀត។

លោក វង សូត ថ្លែងបែបនេះខណៈអញ្ជើញក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីថ្លែងរំលឹកថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានាព្រកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ក៏បានចេញសេចក្តីស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ពិសេសអំឡុងពេលបិតខ្ទប់នៅតែបន្តទទួលសាច់ប្រាក់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់អំពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុ ទ្ធនឹងកូវីដ-១៩ សម្រាប់ពេលកន្លងដែលអនុវត្តចាប់ទើបបានបញ្ចប់ដោយរលូននាពេលថ្មីៗមកនេះ ។ ជាមួយគ្នានេះដែរចំពោះការបើកសាច់ប្រាក់ជុំទី៥ លើកទី១ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់២៤ ខែឧសភា ឆ្នាំ២០២១បន្តទៀត។ បញ្ហានេះមន្ត្រីមូលដ្ឋានត្រូវតែបន្តចុះផ្តល់ពត៏មានជូនពួកគាត់ពីគោលនយោបាយដ៍ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរយកចិត្តទុក្ខដាក់ដល់ពលរដ្ឋងាយរងគ្រោះពិសេសផលប៉ៈពាល់ដោយជម្ងឺរាតត្បាតកូវីដ១៩នេះតែម្ដង។

ដោយឡែកគ្រួសារដែលមិនទាន់បានទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចពត៏មានខាងលើសូមរួសរាន់មកទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលខ្លួនស្នាក់អាស្រ័យនោះដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះឬអត្តសញ្ញាណណាមួយនោះកើតឡើង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម