Connect with us

ព័ត៌មានជាតិ

អ្នកវិទ្យាសាស្ត្ររកឃើញថា វីរុសបំប្លែងថ្មី B1617.2 ឆ្លងលឿនជាង​ B.1.1.7 ដល់ទៅ៦០%

បានផុស

នៅ

លោកសាស្ត្រាចារ្យ​ Tom Wenseleers អ្នក​ឯកទេស​​ជីវសាស្ត្រ និង​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ KU Leuven ប្រទេស​ប៊ែលហ្ស៊ិក បាន​និយាយ​នៅ​លើ Twitter ថា លោក​បាន​ធ្វើ​ការ​វិភាគ​ពពួក​វីរុស២​ប្រភេទ​​ដើម្បីប្រៀប​ធៀប​គ្នា ហើយ​រក​ឃើញ​ថា វីរុស​បំប្លែង​ថ្មី​មក​ពី​ឥណ្ឌា​ឆ្លង​លឿន​ជាង។ លោក​សាស្ត្រាចារ្យ​ Wenseleers បន្ថែមថា ៖«ទិន្នន័យ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា វីរុស​ B.1.617.2 មានការ​កើន​ឡើង​​​១០​%​ក្នុង​មួយ​ៗ​ថ្ងៃ​ ដែល​វា​លើ B.1.1.7 (​លឿន​ជាង​ដល់​ទៅ​៦០​%)។ B1617.2 ជា​ប្រភេទ​វីរុស​ឆ្លង​ទូទៅ​នៅ​ប្រទេស​ឥណ្ឌាដែល​កំពុង​រាល​ដាល​នៅ​ចក្រ​ភព​អង់គ្លេស វា​ត្រូវ​បាន​ប្រទះ​ឃើញ​ហោច​ណាស់ ​៥២០​ដង ហើយ​អ្នក​ជំនាញកំពុងតែ​បារម្ភខ្លាំង ​ថាវា​កាន់​តែ​អាក្រក់​ទៅៗ។

ប្រធាន​វេជ្ជសាស្ត្រ​នៅ​​ប្រទេស​អង់គ្លេស លោកសាស្ត្រាចារ្យ Chris Whitty បាន​និយាយ​ថា ៖«ទស្សនៈ​របស់​យើង​គឺ​ថា នេះ​ជា​វីរុស​​ដែល​អាច​ឆ្លងខ្លាំង ហោច​ណាស់​អាច​ឆ្លង​ដូច B117។ វាអាច​ឆ្លង​​កាន់​តែ​ច្រើន តែ​យើង​នៅ​បន្ត​សង្កេត​មើល​ទៀត»។

វីរុស​បំប្លែង​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ​ថា គ្រោះ​ថ្នាក់​អាក្រក់​ជាង​វីរុស​ដើម​ ពី​ព្រោះ​ពួក​វាអាច​ឆ្លង​បាន​កាន់​តែ​ច្រើន លឿន អាច​បណ្តាលស្លាប់ និង​អាច​ឆ្លង​ផុត​​​ការការ​ពារ​របស់​​​វ៉ាក់សាំងខ្លះ​ក៏​មាន។​ WHO ក៏បាន​ពន្យល់​នៅ​ថ្ងៃ​ពុធ​នេះថា B.1.617 ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ ពី​ព្រោះ​វា​ងាយ​ស្រួល​ឆ្លង​ជាង​វីរុស​ដើមខ្លាំង និង​​​បង្ហាញ​ថា ការ​កើន​ឡើយ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​សាយ​ភាព​នៅ​ក្នុង​ប្រទេស​ជា​ច្រើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម