Connect with us

ព័ត៌មានជាតិ

កម្មករកម្មការិនី២នាក់ ក្នុងចំណោមជាង១០០នាក់ ដែលសម្រុកចេញពីតំបន់ក្រហម តេស្តឃើញវិជ្ជ​មាន​កូវីដ-១៩​

បានផុស

នៅ

​លោកវរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ​ថា​ ក្រុមគ្រូពេទ្យ​បាន​រកឃើញ​កម្ម​ករ ក​ម្ម​ការិនី​ ចំនួន​២​នាក់​ ក្នុងចំណោម​អ្នករត់តាក់ស៊ី ​និង​កម្មករ​កម្មការិនី​ជាង​១០០​នាក់​ ដែល​បាន​សម្រុក​ចេញពី​តំបន់​ក្រហម​នៅ​សង្កាត់ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពីពេល​ថ្មីៗ​នេះ​។ បច្ចុប្បន្ន អ្នកជំងឺកូវីដទាំង២នាក់នោះ ​ត្រូវ​បា​នប​ញ្ជូន​ទៅ​ព្យាបាល​រួចរាល់​ហើយ​។​ ចំណែក​អ្នក​ដែល​នៅសល់​កំពុងបន្ត​ច​ត្តា​ឡី​ស័ក​ និង​យក​សំណាករ​កកូ​វីដ​១៩​ជា​បន្តបន្ទាប់​ទៀត​។​

​គួរបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ​២០២១​មាន​ករណីកម្មករ​កម្មការិ​នីរ​ស់​នៅ​តំបន់​ក្រហម​ក្នុង​សង្កាត់​ចោមចៅ​២ ​ខណ្ឌ​ពោធិ​សែន​ជ័យ ​បាន​ទាក់ទង​ជាមួយ​រថយន្ត​ឈ្នួល​ក្នុង​គោលបំណង​ដើម្បី​ចេញទៅ​ស្រុកកំណើត​។ ​សមត្ថកិច្ចបានធ្វើ​ការឃាត់​សួរនាំ​ដោយ​មាន​កម្មរ​កម្មការិនី​ចំនួន​៤៩​នាក់ ​និង​ធ្វើ​ការឃាត់​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចំនួន​៤២​គ្រឿង​ និង​ផា​ស្អាប់​ចំនួន​១​គ្រឿង​ និង​អ្នកបើកបរ​រួមទាំង​ព្រូឡាន​សរុប​ចំនួន​៥៥​នាក់​៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម