Connect with us

ព័ត៌មានជាតិ

សាខា​កាកបាទក្រហមកម្ពុជា ​ខេត្តស្វាយរៀង ​បាន​ទ​ទួល​មូលនិធិ​ពី​សប្បុរសជន​ ជាង​២០០០០​ដុល្លារ

បានផុស

នៅ

​ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​អញ្ជើញ​ទទួល​មូលនិធិ​ពី​សប្បុរសជន​រួមមាន លោក លីវ ថោ​វ (Liv Thao) អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ២០,០០០ ដុល្លារ ពី​ម៉ឺន​ដុល្លារ និង លោក សេង ប៊ុន​ណ្ណាត ប្រធាន​អង្គភាព​អគ្គិសនី​ស្វាយរៀង ២,០០០ ដុល្លារ ក្នុងឱកាស​អបអរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១ ក្រោម​ប្រធានបទ “​ទាំងអស់គ្នា​រួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១​នេះ ​ដោយ​យោងតាម​សេចក្តីប្រកាស់​ព័ត៌មាន​របស់​កាកបាទ​ក្រហម​កម្ពុជា សេចក្តីអំពាវនាវ​ជូន​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ក្នុង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នៅក្នុង និង​ក្រៅ​ខេត្ត បាន​ឆ្លើយតប​ចូលរួម​ឧបត្ថម្ភ ជា​បន្តបន្ទាប់​ទោះបី​ការផ្អាក​ប្រារព្ធ​មេ​ទ្ទីងទាំង​ថ្នាក់កណ្តាល និង​ថ្នាក់​សាខាក៏​ដោយ។

​នៅក្នុង​ពិធី​ប្រគល់​នេះ​ឯកឧត្តម ម៉ែន វិបុល ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​លោក​ប្រធាន​អង្គភាព​អគ្គិសនី ស្វាយរៀង ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នា​ថ្ងៃនេះ​ប្រកបដោយ​ទឹកចិត្ត​មនុស្សធម៌ ។ សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ កន្លងទៅនេះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សហការី បាន​ចូលរួម ឧបត្ថម្ភ នូវ​ថវិកា ១២០,០០០ ដុល្លារ (​មួយរយ​ម្ភៃ​ពាន់​ដុល្លារ​) ផ្ទេរ​ចូល​គណនេយ្យ​សាខា តាមរយៈ​ប្រព័ន្ធ​ធនាគារ រួចហើយ ។ សាខា​នឹង​បន្ត​យកចិត្តទុកដាក់​ប្រើប្រាស់​អំណោយ​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ឲ្យ​បាន​ទាន់ពេលវេលា។

​ទោះបី​ឆ្នាំនេះ​សាខា​មិនបាន​រៀបចំ​ពិធី​ដើម្បី​អបអរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដូច​ធ្លាប់បាន​ធ្វើជា​រៀងរាល់ឆ្នាំ​ក្តី សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅតែ​បន្ត​កៀរគរ​មូលនិធិ និង ស្វាគមន៍​ចំពោះ​ការចូលរួម​វិភាគទាន​ថវិកា សម្ភារ ពី​សំណាក់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី ជា​សប្បុរសជន នៅ​រាជធានី​ភ្នំពេញ តាមរយៈ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន លោកជំទាវ ដួង វណ្ណា ក្នុងនាម​ប្រធានកិត្តិយស​សាខា និង​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កង យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្នាក់​ខេត្ត​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា។ ហើយ​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា និង​សម្ភារ ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង កន្លងមក ក៏​ដូចជា​ពេលនេះ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​ចំពោះ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ មហន្តរាយ​នៅក្នុង​ខេត្ត​បាន​ទាន់ពេលវេលា​៕

អត្ថបទ៖ ​គឹម​សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម