Connect with us

ព័ត៌មានជាតិ

ព័ត៌មាន​ច្បាស់ការ ប្តី​បាន​ចាក់​ទ្រូង​ប្រពន្ធ ៣កន្ត្រៃ​ស្លាប់​ហើយ​ ទើប​ដុត​ផ្ទះ​សម្លាប់​កូន​ទាំងអស់​បំបិទមាត់​

បានផុស

នៅ

​លោក​សេនីយ៍​ត្រី​ ប៉ុល​វុទ្ធី ស្នង​ការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​រសៀល​ទី១២ ខែ​ឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ កាលពី​យប់​ថ្ងៃទី៩ ខែ​ឧសភា គឺជា​រឿង​ឃាតកម្ម បង្កឡើង​ដោយ​បុរស​ជា​ប្ដី ដោយ​បាន​ចាក់​សម្លាប់​ប្រពន្ធ រួចហើយ​ទើប​ដុត​ផ្ទះ​ជា​ក្រោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល​វុទ្ធី បាន​បញ្ជាក់​ថា បុរស​ជា​ប្តី ឈ្មោះ ន​ន់ សារ៉េត​ អាយុ៤១ឆ្នាំ​ នៅ​ថ្ងៃកើតហេតុ​នៅលើ​ឡៅតឿ កំពុង​កាច់​បាយសី​គ្រូ ដោយមាន​កន្ត្រៃ​នៅ​នឹង​ដៃ​ផង។ ចំណែក​កូនច្បង អាយុ៩ឆ្នាំ ដេក​មើល​ទូរទស្សន៍ ហើយកូន អាយុ៧ឆ្នាំ ២នាក់​ទៀត ដែល​ជា​កូនភ្លោះ ក៏​នៅ​លើ​ឡៅតឿ​ដែរ។ ខ​ណៈនោះ​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ ដែល​ធ្លាប់​កើតមាន​ជារឿយៗ​កន្លងមក​ក៏បាន​កើតឡើង​ជាថ្មី​ម្ដងទៀត ដោយ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បាន​ជេរ​ដៀល​បុរស​ជា​ប្ដី​ដដែលៗ និង​ជា​ច្រើនដង​នៅ​លើ​ឡៅតឿ ជាមួយ​កូន​តូច​ អាយុ២ឆ្នាំ​ម្នាក់ទៀត។ ពេលនោះ​ដោយ​ខឹង​នឹង​ប្រពន្ធ​ខ្លាំង បុរស​ជា​ប្ដី​ក៏​បាន​ចាប់​បោច​សក់​ប្រពន្ធ​ផ្ងាក​មក​ក្រោយ រួច​យក​កន្ត្រៃ​ចាក់​ដើមទ្រូង​ប្រពន្ធ​ខាងស្ដាំ​ចំនួន៣កន្ត្រៃ បន្ទាប់ពី​ប្រពន្ធ​ដួល​សន្លប់​ឬ​ស្លាប់​ហើយ​នោះ បុរស​ជា​ប្ដី​ក៏បាន​ដុត​ពូក នៅ​លើ​ឡៅតឿ​រួច​ចុះ​មក​ក្រោម ដុត​អីវ៉ាន់​និង​ខោអាវ​ជជុះ នៅ​ខាងក្រោម​ឡៅតឿ​ទៀត ហើយ​ឈរ​មើល​រហូត​ដល់​ភ្លើង​ឆេះ​ខ្លាំង​ក្នុង​ផ្ទះ​អាច​ដឹង​ថា ​គ្មាន​អ្នកណា​នៅ​រស់ ទើប​បុរស​ជា​ប្ដី​បើកទ្វារ​ចេញ​មក​ខាងក្រៅ​រួច​បិទទ្វារ​ទៅវិញ។

​ខ​ណៈ​នោះ​អណ្ដាតភ្លើង​ បាន​ឆេះ​សន្ធោសន្ធៅ​ដល់​ខាងក្រៅ ទើប​មាន​សាក្សី​ម្នាក់​បាន​មក​ដល់ ហើយ​បាន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ ខណៈ​ដែរ​បុរស​ជា​ប្ដី នៅ​ឈរ​មើល​ធ្វើ​មិន​ដឹង និង​ពេលនោះ​ក៏​មាន​មនុស្ស៤ទៅ៥នាក់ ​មក​ជួយ​ពន្លត់​តែ​មិន​អាច​ជួយ​បាន​ឡើយ។​

​លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​រួមមាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង នាយកដ្ឋាន​អគ្គិភ័យ សហការ​ជាមួយ​មន្ត្រី​អង្គការ CPU ធ្វើ​កោសល្យវិច័យ​ទៅតាម​បច្ចេកទេស បាន​ពិនិត្យ​ឃើញ​ថា ម្ដាយ​និង​កូន​តូច​អាយុ២ឆ្នាំ ពុំ​មាន​ផ្សែងភ្លើង​ស្រូប​ចូល​ក្នុង​ផ្លូវដង្ហើម​ទេ។ ដោ​យ​សន្និដ្ឋាន​ថា​មនុស្ស​២​នាក់​នេះ ក៏​ត្រូវ​ជនដៃដល់​សម្លាប់​ផង​ដែរ​ មុន​ពេល​ដុត​ផ្ទះ។ ដោយ​ផ្អែកលើ​សាក្សី​វត្ថុតាង​ជាច្រើន​នាក់ ឆ្លើយ​ដាក់​បន្ទុក ជនដៃដល់​មិន​ព្រម​សារភាព​នោះ​ទេ រហូតដល់​ល្ងាច​ថ្ងៃទី១១ ខែឧសភា ជនដៃដល់​ប្រាប់​សមត្ថកិច្ច​ថា សុំ​កុំ​បន្ត​សួរចម្លើយ​ទៀត​អី​ចាំ​យប់​នេះ រូបគេ​ដុត​ធូប​សុំ​គ្រូ​សិន ចាំ​ថ្ងៃស្អែក​គេ​និង​ប្រាប់​នូវ​អ្វី​គ្រប់យ៉ាង ហើយ​សមត្ថកិច្ច​ក៏​ព្រម​ធ្វើតាម។ លុះ​វេលា​ម៉ោង ៩ព្រឹក​ថ្ងៃទី១២ ទើប ឃាតក​រូប​នេះ ព្រម​សារភាព​ដូច​អ្វី​ដែល​បាន​រៀបរាប់​រឿង​ខាងលើ។ ករណី​នេះ ​សមត្ថកិច្ច​ជំនាញ​ក៏បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ ដើម្បី​បញ្ជូន​ជន​ដៃដល់​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។​

​គួរបញ្ជាក់​ផង​ដែរ​ថា តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​ដឹងថា ជន​ដៃដល់​គឺជា​ប្ដី​ទី៣ ចំណែក​កូន​ទាំង៤របស់​ជនរងគ្រោះ​ ដែល​បាន​ស្លាប់​ជាមួយ​ម្ដាយ គឺជា​កូន​ប្ដី​ទី​១​និង​ប្តី​ទី​២ ហេតុនេះហើយ​ ទើប​ជន​ដៃ​ដល់​ដល់​ហ៊ាន​សម្លាប់​កូន​ប្ដី​ដើម​ទាំង​៤នាក់​ដោយ​មិន​ញញើត​ដៃ​បែបនេះ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​ឃាតកម្ម​នៅ​កំពង់​ឆ្នាំង សមត្ថកិច្ច​វះ​សព​ជនរងគ្រោះ​ពីរ​នាក់​គឺ​បាន​ស្លាប់​ទៅ​ហើយ​ មុន​ពេល​ឃាតក​ដុត​សម្លាប់​បន្ថែម

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម