Connect with us

ព័ត៌មានជាតិ

Breaking News ៖ បញ្ជូន​កញ្ញា មាន ពេជ្រ​រីតា ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​វិញ​ទាំងយប់​

បានផុស

នៅ

ភ្នំពេញ ៖ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់​ថ្ងៃទី ១២​ឧសភា ឆ្នាំ​២០២១​នេះ បាន​បញ្ជូន​ជន​ជនជាប់ចោទ មាន ពេជ្រ​រីតា ទៅកាន់​ពន្ធនាគារ​វិញ បន្ទាប់ពី​បាន​នាំមក​សាកសួរ​បន្ថែម​អស់​ជាច្រើន​ម៉ោង។

ការ​សាកសួរ​បន្ថែម​នេះ ក្រោយពី​ចៅក្រម​ស៊ើប​សួរ លោក​កូយ សៅ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​កញ្ញា មាន ពេជ្រ​រីតា ដាក់​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​អំពើ​ហិង្សា ពាក់ព័ន្ធ​នឹង​បទល្មើស ចាក់​ឧកញ៉ា ហេង សៀ ២​កាំបិត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ហើយ​លួច​យក​ទូរសព្ទ​ពី​ក្នុង​រថយន្ត។ បន្ទាប់មក​ជនជាប់ចោទ​បាន​ប្ដឹង​បក​ទៅ​ជនរងគ្រោះ​វិញ​ដោយ​ចោទ​ពីបទ ប៉ុនប៉ង​រំលោភ​នៅក្នុង​រថយន្ត។

ពាក់ព័ន្ធ​ករណី ប្ដឹង​ទៅ ប្ដឹង​មកនេះ ភស្តុតាង​នៅ​កន្លែង​កើតហេតុ​ជា​វីដេអូ​កាមេរ៉ា​សុវត្ថិភាព កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បង្ហាញ​ពី​ជម្លោះ​រវាង​ស្ត្រី​ឈ្មោះ មាន ពេជ្រ​រីតា ពិធី​ការិនី My TV និង លោក​ឧកញ៉ា ហេង សៀ​ប្រទូស្ត​រាយ​គ្នា​នៅក្នុង​រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​កើតហេតុ លោក​ឧកញ៉ា ហេង សៀ បាន​ចោទប្រកាន់​នាង មាន ពេជ្រ​រីតា ពីបទ​(​លួច​មាន​ស្ថាន​ទម្ងន់ទោស​) ដោយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ទូរសព្ទ​ដៃ​ជនរងគ្រោះ ទើប​មានការ​ប្រតប់ប្រតាយ​គ្នា ហើយ​ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ​រីតា បាន​ប្រើ​កាំបិត​ចាក់​លោក​ឧកញ៉ា ហេង សៀ ២​កាំបិត។

ជាក់ស្ដែង​នៅក្នុង​វីដេអូ គេ​ឃើញ​ឧកញ៉ា ហេង សៀ ស្ទុះ​ចេញពី​រថយន្ត​នៅត្រង់​កន្លែង​បើកបរ ដួល​ផ្ងាក រួច​ទើប​ស្ទុះ​រត់​ទៅ​ក្រោយ​រថយន្ត​បាត់​ទៅ។ ភ្លាមៗ​នោះ​គេ​ឃើញ​កញ្ញា មាន ពេជ្រ​រីតា បើកទ្វារ​រថយន្ត​ចេញពី​បាំង​ខាងក្រោយ ដៃ​ម្ខាង​កាន់​កាំបិត ដៃ​ម្ខាង​កាន់​ទូរសព្ទ ស្ពាយ​កាបូប ចេញមក​ដើរទៅ​ខាងក្រោយ​រថយន្ត មួយសន្ទុះ​ទើប​ដើរទៅ​ម្ខាង​រថយន្ត​បាត់ទៅ។

ចំណែក​ស្ត្រី​ដែលជា​ជនជាប់ចោទ​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី វិញ​បាន​ប្តឹង​ចោទប្រកាន់​លោក​ឧកញ៉ា ហេង សៀ ពី​បទ (​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​) ប្រព្រឹត្ត​នៅក្នុង​រថយន្ត។

សំណុំរឿង​ប្ដឹង​នេះ​តុលាការ​បាន​ទទួល​ចាត់ការ​ហើយ​ ទើប​បង្គាប់​ឲ្យ​នាំ​ជនជាប់ចោទ​មក​សាកសួរ​បន្ថែម នៅ​ចំពោះមុខ​មេធាវី​ច្រើន​រូប ​ដែល​ស្ម័គ្រ​ចិត្តការ​ពារ​ក្ដី​ឲ្យ​ជនជាប់ចោទ រីតា។ ប៉ុន្តែ​ក្រោយ​សាកសួរ​ជនជាប់ចោទ​រួច​តុលាការ​បាន​បង្គាប់​ឲ្យ​នាំ​កញ្ញា មាន ពេជ្រ​រីតា ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​វិញ​សិន​ ដើម្បី​រង់ចាំ​ការសម្រេច​ពេល​ក្រោយ ខណៈ​ឧកញ៉ា ហេង សៀ នៅក្នុង​សង្គ្រោះ​របស់​គ្រូពេទ្យ​នៅឡើយ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម