Connect with us

ព័ត៌មានជាតិ

សាលាដំបូងរាជធានី​ បន្តការសាកសួរកញ្ញា មាន ពេជ្ររីតា នៅព្រឹកនេះ

បានផុស

នៅ

ប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ឲ្យដឹងថា ចៅក្រមសើបសួរលោក កូយ សៅ បានបន្តនីតិវិធីសាកសួរបន្ថែមទៀតលើកញ្ញា មាន ពេជ្ររីតា ពាក់ព័ន្ធនឹងបណ្ដឹងព្រហ្មទណ្ឌ ប្ដឹងទៅ ប្ដឹងមក ជាមួយលោកឧកញ៉ា ហេង សៀ ដែលកំពង់ព្យាបាលរបួសនៅមន្ទីរពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ជាជនជាប់ចោទផង និងជាដើមបណ្ដឹងផង ត្រូវបានអនុរ័ក្សពន្ធនាគារដឹកបញ្ជូនមកកាន់តុលាការតាំងពីម៉ោង៦​ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ប្រគល់ឲ្យចៅក្រមសើបសួរបន្តនីតិវិធី ។ ក្នុងនោះផងដែរគេបានឃើញម្ដាយរបស់ជនជាប់ចោទបានមកតុលាការលើកទឹកចិត្តកូនដើម្បីកុំឲ្យភិតភ័យផងដែរ ។

ការបន្តសាកសួរនេះធ្វើឡើងក្រោយពីចៅក្រមសើបសួរបានផ្អាកការសើបសួរកាលពីយប់មិញ ហើយបង្គាប់ឲ្យអនុរ័ក្សពន្ធនាគារនាំយកកញ្ញាជាជនជាប់ចោទទៅឃុំខ្លួនវិញ លុះព្រឹកឡើងទើបបញ្ជូនមកតុលាការវិញ ។
រហូតមកដល់ថ្មើនេះនៅពុំទាន់មានការសម្រេចជាផ្លូវការលើជោគវាសនា កញ្ញា មាន ពេជ្ររីតា ពីសំណាក់ចៅក្រមសើបសួរនៅឡើយ ៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម