Connect with us

ព័ត៌មានជាតិ

រកឃើញមេខ្យល់២នាក់ និងពលករ១៧នាក់លួចឆ្លងដែនទៅប្រទេសថៃ

បានផុស

នៅ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនមេខ្យល់២នាក់ និងចាត់ការផ្លូវច្បាប់ក្រោយពីស្រាវជ្រាវវែកមុខរកឃើញក្នុងចំណោមពលករទាំង១៩នាក់ដែលបានលួចចូលទៅប្រទេសថៃដោយខុសច្បាប់កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២១ក្នុងចន្លោះម៉ោង៤រហូតដល់ម៉ោង៥រសៀលនៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តឲ្យដឹងថា មេខ្យល់២នាក់ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់មានឈ្មោះ ផូ ផាត ហៅតៃ ភេទប្រុស អាយុ​៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា ការស្ទាក់ឃាត់ខ្លួនពលករដែលមេខ្យល់២នាក់នាំចូលទៅប្រទេសថៃដោយខុសច្បាប់កាលពីវេលាខាងលើ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះអនុវត្តឃាត់ខ្លួន និងនាំខ្លួនអ្នកទាំងអស់សរុបចំនួន១៩នាក់ដែលក្នុងចំណោមនេះរកឃើញមេខ្យល់ប្រុសស្រី២នាក់។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកបានរៀបចំកសាងសំ​ណុំរឿងបញ្ជូនខ្លួនមេខ្យល់ទាំង២នាក់អនុវត្តតាមផ្លូវច្បាប់ រីឯពលករចំ​នួន១៧នាក់បាននាំយកទៅកាន់មណ្ឌលចត្តា​ឡីស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម