Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ដឹកនាំ​កិច្ចប្រជុំ​​ស្តីពី​កាត់បន្ថយ​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុងព្រះសីហនុ​

បានផុស

នៅ

​នៅព្រឹក​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការកាត់បន្ថយ​តំបន់​បិទ​ខ្ទប់ ក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក នាយករង​ រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក ប្រធាន​មន្ទីរ​ពាក់ព័ន្ធ លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ លោក​មេបញ្ជា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ចំពោះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​ក្នុង​ការបិទ​ខ្ទប់​តំបន់​ក្រហម​កន្លងមក ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា ​រហូត​ជំងឺ​កូ​វីដ​-១៩ មានការថយចុះ​ជា​បន្តបន្ទាប់ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​បន្ថយ​តំបន់​បិទ​ខ្ទប់ តំបន​ក្រហម មកជាតំបន់​លឿងទុំ និង​តំបន់​លឿងទុំ​មកជា​តំបន់​លឿង​វិញ ដោយ​កំណ​ត់ទី ១.​បន្ថយ​កម្រិត​បិទ​ខ្ទប់ និង​បានបញ្ចប់​ការយក​សំណាក​នៅ​តំបន់​ក្រហម ក៏ប៉ុន្តែ​ផ្ទះ និង​កន្លែង​ស្នាក់នៅ​មួយចំនួន​នៅ​មាន​បញ្ហា​ប្រឈម នៅ​បន្ត​បិទ​ខ្ទប់​ទីតាំង​មួយចំនួន​។ ២.​តំបន់​លឿងទុំ​ បន្ត​យក​សំណាក​ដែល​នៅ​សេស​សល​ក្នុង​ទី​តាំង​បន្តទៀត ។ ៣.​តំបន់​លឿង​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន ក៏ប៉ុន្តែហាម​ការ​ជួប​ជុំ​ប្រមូលផ្តុំ ការលេង​កីឡា និង​បន្ត​បិទ​បម្រាម​គោចរ​នៅពេល​យប់ ដើម្បី​កាត់ផ្ដាច់​ការជួបជុំ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ ៤.​កន្លងមក​បញ្ហា​ប្រឈម​ដែលមាន​ការគំរាមកំហែង​ដោយ​សារ​ជំងឺ​កូ​វីដ​-១៩ វា​ផ្តើមចេញពី​ទីប្រជុំជន​ផ្សារ ដែលមាន​ការចម្លង​លឿន គណៈបញ្ជាការ​ឯក​ភាព​ខេត្ត មិនទាន់​សម្រេច​បើក​ផ្សារ​ឡើងវិញ​ទេ ប៉ុន្តែ​យើង​បាន​លើកទឹកចិត្ត​បងប្អូន​អា​ជីវករ​ដែល​បាន​យក​សំណាក​ពីរដង​រួចហើយ អវិជ្ជមាន​កូ​វីដ​-១៩ អាច​បើក​លក់ដូរ​នៅតាម​ផ្ទះ​រៀងខ្លួន​បាន ដោយ​គោរព​តាម​ស្តង់ដារ​ផ្សា​បណ្តោះអាសន្ន រក្សា​គម្លាត​សុវត្ថិភាព​រវាង​អ្នកលក់ និង​អ្នកទិញ និង​សរសេរ​តារាង​តម្លៃ​។

រដ្ឋបាលខេត្ត​បាន​លើកទឹកចិត្ត​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ យើង​បានឱ្យ​មន្ត្រី​ធនាគារជាតិ បង្កើត​អា​ខោ​ន​របស់​បងប្អូន​អាជីវករ​បាន​ជាង ២.០០០​នាក់​រួចហើយ តែ​អតិថិ​ជន​មិនទាន់មាន​គ្រប់គ្រាន់​ក្នុង​ការផ្ទេរ​សាច់ប្រាក់ យើង​ក៏​បន្ត​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យប្រើ​ប្រាស់​ប្រព័​ន្ធ​ផ្ទេរ​សាច់ប្រាក់​តាម​ប្រពន្ធ​ធនាគារ ដើម្បី​រួមគ្នា​កាត់បន្ថយ​ហា​នី​ភ័យ​ពី​សាច់ប្រាក់​ដោយផ្ទាល់ ដែលជា​ប្រភព​ចម្លង​មេរោគ​កូ​វីដ​-១៩ ។ ចំពោះមុខ​រដ្ឋបាលខេត្ត​តម្រូវឱ្យ​អាជីវករ​ត្រូវមាន​គណនេយ្យ​ធនា​គាត ដើម្បី​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ធនាគារ តែ​អ្វី​ជាការ​ពិបាក​ប្រជាពលរដ្ឋ​របស់​យើង​មិនទាន់មាន​គណនេយ្យ​ផ្ទេរ​សាច់​ប្រាក់ ។

ឯកឧត្តម​អភិបាលខេត្តបាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នៅតាម​ព្រំប្រទល់​តំបន់​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ជា​លក្ខណឯកជន​ ដោយ​ក្នុង​រថយន្ត​នីមួយៗ​ត្រូវមាន​គ្នា​ចំនួន៤​នាក់ ដោយឡែក​រថយន្ត​សាធារណៈ​ត្រូវ​កាត់បន្ថយ​ចំនួន​មនុស្ស​ពាក់កណ្ដាល ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ ។

ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ក្រុងព្រះសីហនុ ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លង​កាត់ម​ក​កាន់​ក្រុងព្រះសីហនុ ​ត្រូវគោរព​នូវ​វិធានការ​សុខាភិបាល និង​ការ​ណែនាំ ៣.​ការពារ និង​៣.​កុំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ខ្លួន​យើង ក្រុមគ្រួសារ​យើង នឹង​សង្គមជាតិ​យើង ចៀស​ផុតពី​ការឆ្លង រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​អនុវត្ត ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​កង​កម្លា​ង​ប្រដាប់​ប្រដាប់​អាវុធ ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​គោលដៅ​នៅក្នុង​មូលដ្ឋាន ។ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ​មកពី​ខាងក្រៅ​បើ​មាន​បញ្ហា​សុខភាព​មិន​ប្រក្រ​តី សូម​ប្រញាប់​​ទៅ​យក​សំណាក់​នៅ​វេទិកា ៧​មករា មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដែល​រដ្ឋបាល​ខេត្ត បានរៀបចំ​ទទួល​ប្រជាពលរដ្ឋ​មក​យក​សំណាក​គ្រប់ពេល​ម៉ោង​ធ្វើការ​ទាំង​ថ្ងៃ​ឈប់​សម្រាក ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម