Connect with us

ព័ត៌មានជាតិ

តុលាការ​សម្រេច​​ផ្តន្ទា​ទោស​បុរស​ដុត​​សម្លាប់​ប្រពន្ធ​កូន​ក្នុង​ផ្នក់ភ្លើង ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត

បានផុស

នៅ

ឪពុកដែលសម្លាប់ប្រពន្ធ និងកូនរបស់ខ្លួន ត្រូវបានតុលាការសម្រេច​ផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន។ កាលពីថ្ងៃទី១៣ ខែឧសភា នៅវេលាម៉ោង១០ ជនជាប់ចោទ​ឈ្មោះ នន់ សារ៉េត អាយុ២៨ឆ្នាំ ត្រូវបានតុលាកាដំបូងខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះ៥នាក់ និងបទលាក់បំបាំងភស្តុតាង។ ក្នុងមាត្រា​២០០ នៃក្រមព្រហ្មទណ្ឌ បទល្មើសឃាតកម្មគិតទុកជាមុនគឺមានទោសជាប់ពន្ធនាគារអស់មួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា រឿងហេតុឃាតកម្មនេះ​បានកើតឡើង​នៅវេលាម៉ោង០៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើសបានមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ៣៨ឆ្នាំរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។

នៅពេលនោះ ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឲ្យ​រងរបួសធ្ងន់ធ្ងរ។ បន្ទាប់មកជនល្មើស បានបន្តហឹង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ៣ឆ្នាំ បង្ក​ឲ្យ​បាត់បង់ជីវិត។ ភស្តុតាងបានបង្ហាញថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួនអាយុ៩ឆ្នាំ ដោយច្របាច់ក។ កូនភ្លោះពីរនាក់ទៀតដែលមានអាយុ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះ ក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ ឬអោបគ្នា ដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញថាជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ។

បន្ទាប់មកជនល្មើសបានដុតពូក និងខោអាវដើម្បីផ្តើមអគ្គីភ័យ។ ជនល្មើសបានរង់​ចាំនៅក្នុងផ្ទះ រហូតដល់ពេលអគ្គីភ័យចាប់ផ្តើមរីករាលដាល ទាំងដឹងថាកូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។ ពេលដែល​អគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរង់​ចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសមុនពេលអគ្គីភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គីភ័យ។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពអោបគ្នា។ ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅកម្លាំងសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គីភ័យនេះ។

ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុទាំងស្រុង។ ពេលដែលក្រុមការងារបានរៀបរាប់ និងសួរអំពីភស្តុតាងវិទ្យាសាស្រ្តមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាព​ពីអំពើឃាតកម្ម និងអគ្គីភ័យ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សមាជិកនៃក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU), និងអ្នកជំនាញនៅប្រទេសអូស្រ្តាលីទាំងអស់គ្នា ដែលបានរួមសហការជាមួយគ្នា និងធ្វើការបានយ៉ាងល្អប្រសើរដើម្បីស្វែងរកភាពពិតប្រាកដ និងយុត្តិធម៌ជូនជនរងគ្រោះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម