Connect with us

ព័ត៌មានជាតិ

វីដេអូ សិក្សា​ពី​កម្មវិធី “Smart 1,000 Grade 12 Video Collection” បាន​បញ្ចូល​ទៅក្នុង E-learning App របស់​ក្រសួង​អប់រំ​

បានផុស

នៅ

វីដេអូ មេរៀន​សម្រាប់​សិក្សា​តាម​អន​ឡាញ​ពី​កម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​កម្មវិធី​ស្វ័យ​សិក្សា «MoEYS E-Learning» ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួមគ្នា​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​កាល​ពីស​ប្ដា​ហ៍​មុន ជាមួយនឹង​គោលបំណង​គាំទ្រ​ដល់​សិស្សានុសិស្ស ដែល​ការសិក្សា​របស់គេ​មិនអាច​ធ្វើទៅបាន​ដោយសារ​ការបិទ​សាលារៀន​បណ្ដោះអាសន្ន មូលហេតុ​បង្កដោយ​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​ស្វែងរក​មាតិកា​អប់រំ​ទាក់ទង​និង​មេរៀន​នៅ​សាលា​របស់​ពួកគេ ហើយ​នៅ​ទីបំផុត​គម្រោង​នេះ​នឹង​ផ្ដល់​មេរៀន​ទាំងអស់​ដល់​សិស្ស​គ្រប់​ថ្នាក់​ទាំងអស់​ផងដែរ​។ ទោះយ៉ាងណា​ក៏ដោយ នាពេល​បច្ចុប្បន្ន​មានតែ​មាតិកា​អប់រំ​សម្រាប់​ថ្នាក់​ទី​១២​ប៉ុណ្ណោះ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ និង​បានដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​ស្វ័យ​សិក្សា app ដោយ​មាតិកា​អប់រំ​សម្រាប់​ថ្នាក់​ទី​១២ នេះ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ភាពជា​ដៃគូ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ ដោយ​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ទឹកប្រាក់​១​លាន​ដុល្លារ ដើម្បី​ប្រ​ឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Smart Axiata​។​

​ក្នុង​កម្មវិធី​ស្វ័យ​សិក្សា​ឥតគិតថ្លៃ​នេះ សិស្សានុសិស្ស​អាច​មើល​វីដេអូ​មេរៀន​ដែល​ថត​ទុកជាមុន ដែល​រៀបចំឡើង​ដោយ​គ្រូបង្រៀន​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​ទាញយក​សៀវភៅពុម្ព ឆ្លើយ​សំណួរ​ដើម្បី​អនុវត្ត​សម្រាប់​ប្រឡង តាមដាន​ការរីកចម្រើន​នៃ​ការរៀនសូត្រ​របស់​ពួកគេ ហើយ​ទាញយក និង​រក្សា​មាតិកា​រៀន​មេរៀន​ទុក​មើល​ទាំង​ពេល​មិនមាន​អ៊ិ​ន​ធឺ​ណិ​ត ។

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​ខណៈពេល​មាន​មនុស្ស​ជាច្រើន​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ នាពេល​បច្ចុប្បន្ន​លទ្ធផល​ប៉ះពាល់​រយៈពេល​វែង នៃ​ជំងឺ​រាតត្បាត​ជាស​កល​នេះ​នឹងមាន​កាន់តែ​ធ្ងន់ធ្ងរ​លើ​សិស្សានុសិស្ស ដែល​មិនបាន​ចូល​សាលារៀន​អំឡុងពេល​នៃ​គ្រា​លំបាក​នេះ​។ កម្មវិធី​ស្វ័យ​សិក្សា​នេះ​រៀបចំឡើង​ដើម្បី​ឲ្យ​ប្រាកដថា​ សិស្សានុសិស្ស​កាន់តែច្រើន អាច​ស្វែងរក​ឱកាស​សិក្សា​ឥតគិតថ្លៃ និង​ងាយស្រួល​។ កម្មវិធី​ស្វ័យ​សិក្សា​នេះ​មិនមែនជា​ដំណោះស្រាយ​ល្អឥតខ្ចោះ​ទេ ហើយក៏​មិនអាច​ជំនួស​ការសិក្សា​ក្នុង​ថ្នាក់រៀន​ទាំងស្រុង​បាន​នោះដែរ ជាពិសេស​ក្នុង​សហគមន៍​ងាយ​រងគ្រោះ ដែល​មិនសូវមាន​ទូរស័ព្ទដៃ​ទំនើប ឫ អ៉ិន​ធឺ​ណិ​ត ប៉ុន្តែ​កម្មវិធី​ស្វ័យ​សិក្សា​នេះ​ច្បាស់​ថា​នឹង​ផ្ដល់​សារៈសំខាន់​ដល់​សិក្សា​នុ​សិស្ស​ជាច្រើន ជាពិសេស​សម្រាប់​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​”​។​

​លោក​បណ្ឌិតសភា​ចា​រ្យ បាន​បន្ថែមទៀតថា “​ជាមួយនឹង​ការគាំទ្រ​ពី​ក្រុមហ៊ុន Smart Axiata ក្រោយពី​បានរៀបចំ​ស្ទូ​ឌី​យោ​ចំនួន​ពីរ និង​បង្កើត​កម្មវិធី Smart 1,000 Grade 12 Video Collection រួចមក យើង​អាច​ផ្ដល់​មាតិកា​មេរៀន​តាម​អន​ឡាញ​ទាំងស្រុង​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​កំពុង​ត្រៀម​បញ្ចប់​ថ្នាក់​វិទ្យាល័យ​និង​ត្រូវ​រៀបចំ​ប្រឡង​បញ្ចប់​”​។​

​ក្រុមហ៊ុន Smart Axiata បាន​កំពុង​បន្ត​គាំទ្រ​គម្រោង​សិក្សា​តាម​អន​ឡាញ​ជាមួយនឹង​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ធានា​ឲ្យ​បាន​ថា​កម្មវិធី​ស្វ័យ​សិក្សា​តាម​ឧបករណ៍​ចល័ត​អាច​ស្វែង​រកបាន​កាន់តែ​ទូលំទូលាយ នៅពេល​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​។​

​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “​យើង​បាន​ជួយ​សម្របសម្រួល​ក្នុងការ​ផ្ដល់​សារ​ពាក្យ​សម្ងាត់ (One Time Password) សម្រាប់​សិស្សានុសិស្ស​ប្រមាណ​៥០​ម៉ឺន​នាក់ ដើម្បី​អាច​ចុះឈ្មោះ​លើ​កម្មវិធី​ទូរស័ព្ទ និង​ជំរុញ​នូវ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ នេះ ក៏បាន​ណែនាំ​វា​ទៅកាន់​អតិថិជន​របស់​យើង​ផងដែរ​។ ខ្ញុំ​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​បានឃើញ​សមិទ្ធិផល​ពី​កម្មវិធី Smart 1,000 Grade 12 Video Collection ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​កម្មវិធី​ទូរស័ព្ទ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​បើកទូលាយ បានរៀបចំ​ឡើង​កាលពី​ចុងឆ្នាំ​មុន ដើម្បី​ឲ្យ​មានការ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ ហើ​យេ​នេះ​នឹង​ជា​សក្ខីភាព​ដ៏​សំខាន់​ក្នុងការ​ការពារ​កុំ​ឲ្យ​មាន សិស្សានុសិស្ស​ដែល​ការរៀនសូត្រ​របស់​ពួកគេ​ត្រូវបាន​បាត់បង់​ដោយសារ​ការប៉ះពាល់​ពី​ជំងឺ​រាតត្បាត​ជាស​កល​”​។​

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា “​យើង​តែងតែ​និយាយ​អំពី​ឥទ្ធិពល​និង​គុណ​តម្លៃ​របស់​ការអប់រំ ដូច្នេះហើយ វា​មាន​សារៈសំខាន់​ណាស់​ដែល​យើង​ត្រូវតែ​ធ្វើ​នូវ​អ្វីដែល​យើង​អាចធ្វើ​ទៅបាន​ដើម្បី​ជួយ នៅពេល​យើង​ឃើញថា ​ឱកាស​នៃ​ការអប់រំ សម្រាប់​សិស្សានុសិស្ស​កំពុង​ទទួល​រង​នូវ​ហានិភ័យ ដោយ​មិនមែនជា​កំហុស​របស់​ពួកគេ​”​។

​ក្រុមហ៊ុន Smart Axiata កំពុង​ស្វែងរក​មធ្យោបាយ​បន្ថែម ដើម្បី​បន្ត​ការគាំទ្រ​របស់ខ្លួន​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា រួមមាន​ការប្រើប្រាស់​ប​ណ្ដា​ញ​ទំនាក់ទំនង​របស់ខ្លួន ដើម្បី​ផ្ញើ​សារ​ជា​អក្សរ​ទៅកាន់​សិស្ស និង​ឪពុកម្តាយ​ឲ្យ​បាន​ដឹងលឺ​អំពី​កម្មវិធី​នេះ បង្កើត​វីដេអូ​កាន់តែច្រើន និង​មាតិកា​សំណួរ ជំរុញ​ការ​ពិភាក្សា​ក្នុង​ក្រុម​លើ​កម្មវិធី App និង​ផ្ដល់​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​តដល់​សិស្សានុសិស្ស​ដើម្បី​ប្រើប្រាស់ តាម​ដែល​អាចធ្វើ​ទៅបាន​។​

​កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning អាច​ដោ​ន​ឡូត​បាន​តាមរយៈ តំណ​នេះ http://onelink.to/moeysapp សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣១ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ២ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម