Connect with us

ព័ត៌មានជាតិ

ឪពុក​កូន​ទៅ​ភ្ជួរ​ស្រែ មេឃ​ភ្លៀងផ្គរ ត្រឡប់​មកផ្ទះ​ រន្ទះបាញ់សម្លាប់​​ឪពុក​តាម​ផ្លូវ

បានផុស

នៅ

(ខេត្តកំពត)៖ បុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ខណៈវិលត្រឡប់ពីភ្ជួរស្រែ ស្របពេលមេឃកំពុងភ្លៀងខ្លាំង កាលពីវេលាម៉ោង១និង៣០នាទី រសៀល​ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសរងគ្រោះ ឈ្មោះ សាំង ធី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារសព បានឲ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះ រួមជាមួយកូនប្រុសម្នាក់ទៀតបានយកគោយន្តទៅភ្ជួរស្រែ ដែលនៅចម្ងាយពីផ្ទះជិត១គីឡូម៉ែត្រ លុះភ្ជួរបានបន្តិចក៏មានភ្លៀងខ្យល់យ៉ាងខ្លាំង ទើបឪពុកនិងកូននាំគ្នាវិលត្រឡប់មកផ្ទះវិញ។

ប្រភពដដែលបានបញ្ជាក់ទៀតថា លុះពេលធ្វើដំណើរបានបន្តិចស្រាប់តែរន្ទះបាញ់លាន់ឮយ៉ាងកក្រើកបណ្តាលឲ្យស្លាប់បុរសជាឪពុកនៅពាក់កណ្តាលផ្លូវ។ ដោយឡែកកូនប្រុសបានរួចផុតពីសេចក្តីស្លាប់ដោយសារកូនប្រុសដើរនៅខាងមុខបុរសជាឪពុក។

ក្រោយពីកើតហេតុ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍និងពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម