Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​ទៅ​ក្របួចជន​ដៃដល់មួយ​សំបុក ​ដល់បន្ទប់​ផ្ទះ​សំណាក់ មាន​ទាំង​នារី​ពីរ​នាក់​ទៀត

បានផុស

នៅ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រួចព្យាយា​មគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅផ្ទះសំណាក់ ​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា​ នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ ជនសង្ស័យមានបក្ខពួកចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ​ពី​នារីម្នាក់។ ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្តិភាពភ្លាមៗនិងកំណត់មុខសញ្ញាបាន​ផងដែរ។

ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និង​មានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ គួច សុភា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹកថ្ងៃដដែល នៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម។ ក្រោយពីបានធ្វើការឃាត់ខ្លួន និងសួរនាំជនសង្ស័យរួចមក សមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែល​នៅសម្ងំ​លាក់ខ្លួននៅក្នុងផ្ទះសំណាក់យីហោតារាពេជ្រ ម៉ូឌែន សង្កាត់ផ្សារដេប៉ូ៣​ ខណ្ឌទួលគោ​ក បានចំនួន២នាក់ទៀត។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ និងដកហូតបានម៉ូតូចំនួន ២ គ្រឿង។

លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០ នាក់បន្ថែមទៀតក្នុងនោះមាន (ស្រី២នាក់) សង្ស័យក្រុមបក្ខពួកឆក់នៅចំណុចផ្ទះសំណាក់ដដែល។ ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធចាប់ ស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញទើបឃាត់​បាន រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់ សមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម