នៅពីក្រោយរឿងហូលីវូដល្បីៗ​ ដែលអ្នកមិន​ធ្លាប់​ដឹង គឺជាស្នាដៃកូនខ្មែរ សាន ស៊ីណា​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

នៅពីក្រោយរឿងហូលីវូដល្បីៗ​ ដែលអ្នកមិន​ធ្លាប់​ដឹង គឺជាស្នាដៃកូនខ្មែរ សាន ស៊ីណា​

Published

on

​បើអ្នកជាហ្វេ​នរបស់ខ្សែភាពយន្តហូលីវូដ អ្នក​ប្រាកដជា​កោត​សរសើរ​ទៅ​ដល់​ដឹក​ដៃ​អ្នក​នាំ ​តួ សម្ដែង​ ជាពិសេស​ការ​កាត់​ត​ប្លង់​ផ្សេងៗ នៅ​ក្នុង​សាច់​រឿង​នោះ តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា រឿង មួយ​ចំនួន​ ជា​ស្នាដៃ​របស់​កូន​ខ្មែរ​។​

​អ្នកនាង សាន ស៊ីណា ដែលមានដើមកំណើតជាជនជាតិខ្មែរ រស់នៅលើទឹកដីសហរដ្ឋអាមេរិក បាននិងកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយពីដឹងថាប្លង់កាត់ត (Visual Effects) នៅក្នុង ភាពយន្តហូលីវូដជាច្រើន ជាស្នាដៃរបស់អ្នកនាង ដែលគ្មានណាដឹងទាល់តែសោះថា វា​ជា​ស្នាដៃ របស់កូនខ្មែរ​។ កូនខ្មែរ រស់នៅលើទឹកដីសហរដ្ឋអាមេរិក អ្នកនាង សាន ស៊ីណា បានចាកចេញ ពីប្រទេសកម្ពុជាតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ ក្នុងកំឡុងរបបខ្មែរក្រហម ដោយបានផ្លាស់​ទៅរស់នៅ លើទឹកដីសហរដ្ឋ​អា​មេ​វិក ជាមួយ​ឪពុកម្ដាយ​។ ដោយសារតែជាចំណូលចិត្ត និងទេពកោសល្យ ផងនោះ អ្នកនាង សាន ស៊ីណា បានឈ្នះអាហារូបករណ៍ រៀន​ផ្នែក Computer animation នៅ​ទី ក្រុង​ Los Angeles នៃរដ្ឋកាលីហ្វ័រ​នីញ៉ា ហើយ​បានចូលរួមធ្វើការងារជា​មួយ​ក្រុមហ៊ុន​ហូលីវូដ​ជា អ្នក​កាត់តប្លង់ និង ឧស្សាហកម្មហ្គេម​។

​អ្នកកាត់តប្លង់រូបនេះ បានទទួលពានរង្វាន់ជាច្រើន ហើយត្រូវបានគេតែងតាំងជា EMMYs ចំនួន ២នាក់ នៅឆ្នាំ ២០១៥ និង ២០១៨ សម្រាប់ការងារនិងចក្ខុវិស័យច្នៃប្រឌិតរ​បស់នាង លើ Gotham, Westworld, Transformers Dark of the Moon, Alice in Wonderland, និង Girl with the Dragon Tattoo។ អ្នកនាង សាន ស៊ីណា ក៏មានគម្រោងត្រឡប់មកប្រទេសខ្មែរចាប់ផ្ដើមអាជីព នៅលើទឹកដីកម្ពុជា ដើម្បីជួយដល់យុវជនខ្មែរ ដែលស្រលាញ់វិស័យកាត់តប្លង់ ឲ្យបានរៀនសូត្រ ឬ​អាចចាប់ដៃគូសហការជាមួយអ្នកនាងក៏បាន​៕

អត្ថបទ​៖ ជលសាល

សូមចុចអាន៖ ​ឈុតតំណាងជាតិ​បវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម