Connect with us

ព័ត៌មានជាតិ

រស់នៅក្នុង​តំបន់​ក្រហម​ ឪពុក​បង្កើត​វ៉ៃកូនរហូត​ប៉ោង​ភ្នែក

បានផុស

នៅ

​ករណី​ហិង្សា​ក្នុង​គ្រួសារ ​ដែល​បង្កឡើង​ដោយ​ឪពុក​ចិត្តអាក្រក់​លើកដៃ​វ៉ៃ​ប្រដៅ​កូន ​ដោយ​គ្មាន​ដឹង​ទិស​ដំបន់​រហូតដល់​ប៉ោង​ភ្នែក​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៥​ ខែឧសភា ​នៅ​ក្នុង​តំបន់​(​ក្រហម​)​ស្ថិត​ក្នុង​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្មេង​រងគ្រោះ​ឈ្មោះ ថា នុត ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ។ ​ដោយឡែក​ឪពុក​ដែលជា​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ នុត ណា​រុន អាយុ​៤១​ឆ្នាំ ​រស់​នៅក្នុង​តំបន់​ក្រហម​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

​យោងតាម​ការបញ្ជាក់​ពី​សាក្សី​បាន​ប្រា​ប់លោក ជូ ប៊ុន​នី ជំនួយការ​ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃទី​១៥ ​ខែឧសភា​នេះ​ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម​នាំគ្នា​ភ្ញាក់ផ្អើល​ដោយសារ​ឃើញ​បុរស​ម្នាក់​វាយ​ក្មេង​ប្រុស​ដូច​វាយ​បាវ​សាក់​។​ ឃើញ​ភាព​សាហាវ​បែបនេះ​ ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​អាជ្ញាធរ ​ដែល​យាម​នៅ​តំបន់​ក្រហម​ឲ្យ​ជួយ​អន្តរាគមន៍​។ ​ខ​ណៈនោះ​ជនបង្ក​បាន​គេច​ខ្លួន​ទៅ​មាត់ទន្លេ​បាត់​។ លោក ជូ ប៊ុន​នី បាន​ឲ្យ​ដឹងថា ​ករណី​ហិ​ង្សា​នេះ ​គឺ​ឪពុក​វាយ​កូនប្រុស​របស់​ខ្លួន​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ឪពុក​មក​ទី​ស្នាក់​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​រន្ទះបាញ់នៅខេត្តបន្ទាយមានជ័យផ្តាច់ជីវិតស្ត្រីម្នាក់ មនុស្ស៤នាក់ទៀតរងរបួស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម