Connect with us

ព័ត៌មានជាតិ

សមាជិក​ក្រុមប្រឹក្សាឃុំ​ណាំតៅ​ម្នាក់ បាន​ធ្លាក់​ពីលើ​ដើម​ដូង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​

បានផុស

នៅ

សមាជិក​ក្រុមប្រឹក្សាឃុំ​ណាំតៅ​ម្នាក់ បាន​បាត់​បង់ជីវិត​ខណៈ​ឡើង​ដើម​ដូង​ធ្លាក់ កម្ពស់​ជិត​១០​ម៉ែត្រ នៅ​វេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ភូមិ​កន្ទួត ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​ យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ឈ្មោះ សូ ហុ​ញ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កន្ទួត ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខងារ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ណាំតៅ។ ​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ បាន​មកពី​ផ្ទះ​របស់​ខ្លួន​ជិះ​ម៉ូតូ​មក​ផ្ទះ​ឪពុក ដើម្បី​ឡើង​កាប់​ដើម​ដូង​ ជនរងគ្រោះ​បាន​កាន់​កាំបិត​ខ្វែវ ពេល​ដល់​ក​ដូង បាន​ទាញ​ធាង​ដូង​ដែល​ងាប់​ទម្លាក់​មក​ដី​យក​ផ្លូវ​ឡើង ​ក៏​ស្រាប់តែ​ធាង​ដូង​ដែល​ងាប់​របេះ ជនរងគ្រោះ​ក៏​របូតដៃ​ដែល​អោប​ដើម​ដូង​នោះ ​ធ្លាក់​មក​ជា​មួយ​ត្រូវ​នឹង​របង​ព្រំដី មួយ​កន្លែង​ចំ​ដើមទ្រូង​និង​មួយ​កន្លែង​ទៀត ​ត្រូវ​សៀត​ផ្កា​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង។ ​ក្រោយពី​កើតហេតុ​ហើយ​សព ​ត្រូវ​បាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ៖ វ៉ាន់ ណាង

សូមចុចអាន៖ ​រស់នៅក្នុង​តំបន់​ក្រហម​ ឪពុក​បង្កើត​វ៉ៃកូនរហូត​ប៉ោង​ភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម